ទទួលទានវីតាមីន និងសារធាតុទាំង៥នេះ នឹងជួយកាត់បន្ថយការលើសសម្ពាធឈាម
S
Sreyleak Yith
06 កុម្ភៈ 2026 01:00 AM

សុខភាព៖ លើសសម្ពាធឈាម មិនមែនជារឿងធម្មតាចំពោះសុខភាពទេ គឺអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់ផ្នែកជាច្រើនក្នុងរាងកាយ ដូចជា បេះដូង ខួរក្បាល ប្រព័ន្ធប្រសាទ។ ជំងឺលើសសម្ពាធឈាម នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពី មូលហេតុច្បាស់លាស់ ថា បង្កឡើងដោយមូលហេតុអ្វីមួយឱ្យពិតប្រាកដ ព្រោះករណីខ្លះអាចបណ្ដាលមកពីបញ្ហាសរសៃឈាមកន្លែងណាមួយ មានជំងឺរ៉ាំរៃ បញ្ហាបេះដូង និងករណីខ្លះអាចបណ្ដាលមកពីការកកើតកំណកខ្លាញ់ក្នុងសរសៃឈាម ខ្លះទៀតអាចបង្កឡើងពីការជ្រើសរើសរបបអាហារ ដែលបរិភោគប្រចាំថ្ងៃ...។

ដើម្បីជួយកាត់បន្ថយអាការលើសសម្ពាធឈាម គួរបរិភោគវីតាមីន និងសារធាតុ ដូចជា៖ ទី១.វីតាមីន E វីតាមីន E រួមចំណែកកាត់បន្ថយហានិភ័យកើនឡើងសម្ពាធឈាម ព្រោះមានតួនាទីទៅប្រឆាំងនឹងអុកស៊ីតកម្ម ជួយការពារកោសិកាក្នុងរាងកាយ ដែលបំផ្លាញដោយរ៉ាឌីកាល់សេរី។ វីតាមីនប្រភេទនេះ សម្បូរនៅក្នុងអាហារដូចជា៖ ផ្លែប័រ គ្រាប់ផ្កាឈូករ័ត្ន ប័រសណ្តែកដី និងត្រីសាម៉ុនទី២.វីតាមីន C  វីតាមីន C មាននៅក្នុងម្រេច ផ្លែគីវី ប្រូខូលី ស្រ្តបឺរី ដំឡូងផ្អែម ផ្លែក្រូច ទំពាំងបាយជូ និងក្រូចឆ្មារ មានសមត្ថភាពខ្ពស់ក្នុងការទប់ស្កាត់ការកើនឡើងជំងឺស្ត្រេស ដោយពពួកអុកស៊ីតកម្ម។ លើសពីនេះ ក៏អាចរួមចំណែកទប់ស្កាត់បញ្ហារលាកជាច្រើនប្រភេទ ដែលជាហេតុបង្កផលប៉ះពាលដល់សុខភាពឈានទៅដល់ លើសសម្ពាធឈាម។  

ទី៣.កាល់ស្យូម៖ កាល់ស្យូម ក៏រួមចំណែកកាត់បន្ថយការលើសសម្ពាធឈាមដែរ។ អាហារដែលមានកាល់ស្យូម ដូចជា៖ ទឹកដោះគោស្រស់ ទឹកដោះគោជូរ ឈីស បន្លែស្លឹកបៃតងចាស់ និងផ្កាខាត់ណាខៀវ សណ្តែកក្រៀម តៅហ៊ូ ទឹក សណ្តែកសៀង ដូង និងស្រូវសាលីជាដើម។ ទី៤.សេលេញ៉ូម៖ សេលេញ៉ូម ក៏មានតួនាទី ជួយកាត់បន្ថយហានិភ័យនៃការលើសសម្ពាធឈាម ព្រោះអាចជួយប្រឆាំទៅនឹងការកើតជំងឺស្រ្ដេសដោយសារផលរំខាន នៃពពួកអុកស៊ីដកម្មក្នុងរាងកាយ។ សារធាតុប្រភេទនេះមានច្រើននៅលើប្រភេទអាហារសមុទ្ទ សាច់មាន់ និងសណ្តែកដីខៀវ។  

.ប៉ូតាស្យូម៖ ប៉ូតាស្យូម ជួយកាត់បន្ថយបញ្ហាសម្ពាធឈាម ដោយការសម្រួលចរន្ដសរសៃឈាម ជួយកាត់បន្ថយកាកសំណល់បំប្លែងចេញពីសារធាតុសូដ្យូមចេញពីរាងកាយ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ប៉ូតាស្យូមអាចរកបាននៅក្នុង ចេក ដំឡូង ស្ពៃខ្មៅ ប៉េងប៉ោះ ការ៉ុត ក្រូចថ្លុង គ្រាប់ធញ្ញជាតិ  និងផ្លែបឺរ។ ការណែរនាំរបស់អ្នកជំនាញផ្នែកចំណីអាហារសុខភាពបានបញ្ជាក់ថា ក្នុងចំណោមអាហារទាំងនេះ ចេក មានសារធាតុប៉ូតាស្យូមខ្ពស់ជាងគេ ហើយការញ៉ាំអាហារដែលផ្ដល់សារធាតុប៉ូតាស្យូមច្រើន អាចជួយប្រឆាំងទៅនឹងសារធាតុសូដ្យូម ដែលជាសារធាតុជំរុញឱ្យលើសសម្ពាធឈាម ប្រសិនបើក្នុងខ្លួនមានផ្ទុកសារធាតុនេះច្រើន៕
ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត