និយ័តករ ពិនិត្យឃើញក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ចំនួន៧ គ្មានអាជ្ញាបណ្ណ
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៅថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៦ បានប្រកាសរកឃើញ ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ចំនួន៧ កំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តបាត់ដំបង...។  

តាមរយៈសេចក្តីប្រកាសរបស់ ន.អ.ប. អះអាងថា ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ទាំងនោះរួមមាន៖ ទី១.ណតវេស្ទើន ប៊ីលឌឹង រៀលអ៊ីស្ទេត ឯ.ក, គម្រោង«ដីឡូតិ៍ ណតវេស្ទើន» ធ្វើអាជីវកម្មនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២.ដីឡូតិ៍បុរីព្រៃសំព័រ សាន់ លេន ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣.ដីលំនៅដ្ឋាន ស្រុកកៀនស្វាយ ធ្វើអាជីវកម្មនៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកឯទី៤.ដីឡូតិ៍ត្រពាំងទន្លាប់ ស្ថិតនៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៥.បុរីចំបក់មានជ័យអចលនទ្រព្យ (ដីឡូតិ៍ ផ្លូវជាតិលេខ២) ភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ទី៦.បុរីរស្មីបាត់ដំបង ឯ.ក គម្រោង«បុរីរស្មីបាត់ដំបង» ធ្វើអាជីវកម្មនៅ ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៧.ដីឡូតិ៍វីឡាឯកភ្នំទំនើប ស្ថិតនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំពោះមុខការរកឃើញនេះ និយ័តករ អំពាវនាវដល់សាធារណជនកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូតិ៍ទាំងនេះ។ ន.អ.ប ថែមទាំងព្រមានថា អ្នកដែលចូលទៅពាក់ព័ន្ធ អាចប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត