
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា (ន.អ.ប.) អំពាវនាវដល់សាធារណជនប្រយ័ត្នប្រយែង ក្រោយពិនិត្យឃើញមានគម្រោងអភិវឌ្ឍលំនៅឋានចំនួន ៣ទៀត កំពុងធ្វើអាជីវកម្មលក់ផ្ទះនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដោយគ្មានអាជ្ញាបណ្ណ...។

គម្រោងទាំង៣នោះ រួមមាន៖ ទី១. គម្រោង បុរី សំណាង របស់ក្រុមហ៊ុន សំណាងទេវី មានទីតាំងនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២. គម្រោង ផ្ទះល្វែងសិរីសម្បត្តិ កំពុងធ្វើអាជីវកម្មនៅ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣. គម្រោង លំនៅឋានត្យា ស្ថិតនៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ថែមទាំងព្រមមានថា សាធារណជនទាំងអស់ អាចនឹងខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ក្នុងករណីចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងទាំង៣ខាងលើននេះ៕







