និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ រកឃើញក្រុមហ៊ុនដីឡូតិ៍ចំនួន៤ កំពុងធ្វើអាជីវកម្មខុសច្បាប់
អុន សម្ផស្ស
14 មិថុនា 2025 02:44 AM

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្ន និងកុំពាក់ព័ន្ធជាមួយក្រុមហ៊ុន និងគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន៤ ដែល ន.អ.ប. រកឃើញថាគ្មានអាជ្ញាបណ្ណ។

ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន៤ កំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័នោះ រួមមាន៖ ទី១ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ និងលំនៅឋានក្រុងជ្រៃធំ ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ទី២ ដីឡូតិ៍បែកចាន ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣ ដីឡូតិ៍ប្រសិទ្ធ មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី៤ ដីឡូតិ៍ផ្លូវជាតិលេខ៥៨ ក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយពិនិត្យឃើញដូច្នេះ ន.អ.ប. អំពាវនាវដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន។ ន.អ.ប. សង្កត់ធ្ងន់ថា៖«សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូតិ៍ ដែលគ្មានអាជ្ញាបណ្ណខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត