ដំណឹងល្អ! ន.អ.ប. បង្ហាញលេខ៣ខ្សែឱ្យពលរដ្ឋទាក់ទងក្នុងករណីម្ចាស់គម្រោងរឹបអូស លំនៅឋាន ឬខុនដូរ
អុន សម្ផស្ស
10 មិថុនា 2023 07:00 AM

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) បានជូនដំណឹងដល់ពលរដ្ឋទាំងអស់ដែលបានទិញលំនៅឋាន ឬខុនដូ ហើយត្រូវបានម្ចាស់គម្រោងធ្វើការរឹបអូសយកវិញ ដោយសារបញ្ហាខកខានក្នុងការបង់ប្រាក់សូមជូនដំណឹងមក ន.អ.ប. ជាបន្ទាន់ តាមរយៈលេខទូរសព្ទ ០១២ ៣៩៣ ៧២៧, ០៩៩ ៩៨០ ៤៩៩ និង ០៦៩ ៥១៧ ១៨៦ ឬមកកាន់ទីស្នាក់ការដោយផ្ទាល់។

រូបភាពតំណាង
រូបភាពតំណាង

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ថា ដោយយោងប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន.អ.ប. បានដាក់ចេញនៅលេខទូរសព្ទចំនួន៣ខ្សែឱ្យពលរដ្ឋ ដែលមានបញ្ហាអាចធ្វើការទំនាក់ទំនង ឬអញ្ជើញមកដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានអាសយដ្ឋាននៅអគារ ១៦៨F ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីឱ្យ ន.អ.ប. ធ្វើការសម្របសម្រួលជាមួយម្ចាស់គម្រោងជូន។

គួរបញ្ជាក់ដែរថា ជាមួយគ្នានេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងតាមដានព័ត៌មានពាក់ព័ន្ធកិច្ចការនេះតាមរយៈបណ្ដាញសង្គមផងដែរ។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាដូចបានជម្រាបជូនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីដោះស្រាយបញ្ហានេះ៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត