កម្ពុជា-ម៉ារ៉ុក ចាប់ដៃសហការគ្នា អភិរក្សលើកស្ទួយមរតកវប្បធម៌ទាំងរូបី និងអរូបី
S
Soriya Sou
11 ម៉ោងមុន


រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនងនៃព្រះរាជាម៉ារ៉ុក លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចការងារ និងចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យវប្បធម៌នៃប្រទេសទាំងពីរ នៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៤មករា ឆ្នាំ២០២៦…។

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង លោក Mohammed Mehdi Bensaid រដ្ឋមន្ត្រីក្រសួងយុវជន វប្បធម៌ ប្រទេសម៉ារ៉ុក ចុះហត្ថលេខាសហការគ្នាអភិរក្សលើកស្ទួយមរតកមរតវប្បធម៌។ 
លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង លោក Mohammed Mehdi Bensaid រដ្ឋមន្ត្រីក្រសួងយុវជន វប្បធម៌ ប្រទេសម៉ារ៉ុក ចុះហត្ថលេខាសហការគ្នាអភិរក្សលើកស្ទួយមរតកមរតវប្បធម៌។ 

អនុស្សរណៈនៃការយោគយល់គ្នាខាងលើ ចុះហត្ថលេខាដោយលោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងលោក មហាមេធ មេហ៍ឌី ប៊េនសេដ (Mr.Mohammed Mehdi Bensaid) រដ្ឋមន្ត្រីក្រសួងយុវជន វប្បធម៌ ប្រទេសម៉ារ៉ុក ដោយផ្តោតលើកិច្ចសហការរួមគ្នា លើវិស័យអភិរក្សលើកស្ទួយមរតវប្បធម៌ទាំងរូបី និងអរូបី។ អនុស្សរណៈនេះ ក៏ធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធលើវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ព្រមទាំងពង្រឹងការផ្លាស់ប្ដូរជំនាញ និងការបណ្ដុះបណ្ដាលលើវិស័យគ្រប់គ្រងសារមន្ទីរ បណ្ណាល័យ និងបណ្ណសារដ្ឋានផងដែរ។

រូបតំណាង
រូបតំណាង

តាមរយៈអនុស្សរណៈនេះ មន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហការលើកស្ទួយមរតវប្បធម៌ ដោយគ្រោងចាប់ផ្តើមសកម្មភាពជាក់ស្តែងជាមួយគ្នា គ្រោងរៀបចំឱ្យមានព្រឹត្តិការណ៍វប្បធម៌ទៅវិញទៅមក ការតាំងពិព័រណ៍ផ្សេងៗ និងការផ្លាស់ប្ដូរទស្សនកិច្ចការងារជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត