អាជ្ញាធរកម្ពុជាបន្តបណ្ដេញជនបរទេស២៨៩នាក់ទៀត ក្រោយរកឃើញលួចធ្វើការងារខុសច្បាប់

រាជធានីភ្នំពេញ៖ ជនបរទសរាប់រយនាក់ ត្រូវបានអាជ្ញាធរកម្ពុជាបន្តបណ្ដេញចេញ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ...។

ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន២៨៩នាក់ (ស្រី៤១នាក់) រួមមាន៖ ជនជាតិវៀតណាម បង់ក្លាដេស ចិន នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ឥណ្ឌា ឥណ្ឌូណេស៊ី ក្នុងនោះជនជាតិវៀតណាមមានចំនួន(១៧៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


