រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ត្រូវអាជ្ញាធរឆ្មក់បង្ក្រាបនៅស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ៖ រថយន្តកែច្នៃមួយគ្រឿង ពោរពេញដោយអនុផលព្រៃឈើ ត្រូវបានកម្លាំងចម្រុះប្រដេញតាមស្ទាក់ចាប់រហូតទាល់តែបាន នៅចំណុចគីឡូម៉ែត្រលេខ៣០ ស្ថិតក្នុងភូមិក្រឡាញ់ទ្រេត ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ.....។

លោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ ប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ថា កម្លាំងគណ:កម្មការបង្ក្រាបនិងទប់ស្កាត់បទល្មេីសធនធានធម្មជាតិថ្នាក់ស្រុក បានដេញតាមចាប់រថយន្តសាំងយ៉ុងកែច្នៃមួយគ្រឿង។ លោកបន្តថា ពេលកងកម្លាំងទៅដល់ ក៏ឃើញតែរថយន្តដែលផ្ទុកឈើមួយចំនួនធំ ខណៈក្រុមជនល្មើសរត់បាត់ទៅហើយ។

ក្រោយចប់ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិខាងលើនេះមន្ត្រីជំនាញបាននាំយករថយន្ដ និងឈើបានទាំងនោះប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយដើម្បីរក្សាទុក និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


