ករណីទន្ទ្រាន«ដែនជម្រកសត្វព្រៃភ្នំសំកុស» តុលាការសម្រេចឃុំជនល្មើស៣នាក់
អុន សម្ផស្ស
12 ម៉ោងមុន

ខេត្តពោធិ៍សាត់៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បង្គាប់ឱ្យឃុំខ្លួនជនល្មើស៣នាក់ ដោយចោទប្រកាន់ពីបទ កាប់គាស់ រុករាន ដុត ឈូសឆាយ ទន្ទ្រាដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន..។

ចៅក្រមស៊ើបសួរ បង្គាប់ឱ្យសមត្ថកិច្ចបញ្ជូនជនសង្ស័យជាបុរសទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ជាបណ្តោះអាសន្ន ដើម្បីរង់ចាំនីតិវិធីបន្ត។ ជនត្រូវចោទទាំង៣​នាក់ មិនត្រូវបានតុលាការបង្ហាញអត្តសញ្ញាណឡើយ ដោយគ្រាន់តែបញ្ជាក់ថា បានប្រព្រឹត្តិបទល្មើសកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ឬឈូសឆាយដីព្រៃ ស្ថិតក្នុងភូមិអូរដីខ្មៅ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០២៥ និងខែកុម្ភៈ ឆ្នាំ២០២៦។

រូបភាពតំណាង
រូបភាពតំណាង

តាមច្បាប់ ជនត្រូវចោទ រងនូវបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥១ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ មាត្រា៨៥១ ចែងថាបុគ្គលណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត