មន្រ្តីថៃម្នាក់រងរបួ.ស ក្នុងហេតុការណ៍បំផ្ទុះនៅស្ថានីយប្រេងឥន្ធនៈ PTT

រាជធានីបាងកក៖ ហេតុការណ៍បំផ្ទុះអាវុធមួយ បានកើតឡើងនៅស្ថានីយប្រេងឥន្ធនៈ PTT ក្នុងខេត្តប៉ាតានី (Pattani) ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីជនសង្ស័យបានដាក់ឧបករណ៍បំផ្ទុះនៅក្នុងបង្គន់ស្ថានីយប្រេងនេះ បណ្ដាលឱ្យមន្រ្តីកម្ចាត់អាវុធជាតិផ្ទុះម្នាក់ រងរបួស។ ក្រុមមន្ត្រីកម្ចាត់អាវុធជាតិផ្ទុះ (EOD) បានទៅកាន់តំបន់កើតហេតុ ដើម្បីជម្លៀសសាធារណជន និងស៊ើបអង្កេតភ្លាមៗ។

ឧបករណ៍បំផ្ទុះមួយត្រូវបានរកឃើញ ហើយត្រូវបានបោសម្អាត និងបំផ្លាញចោល។ បុគ្គលិកសន្តិសុខមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ នៅតែត្រូវបានបន្តដាក់ពង្រាយនៅកន្លែងកើតហេតុ ហើយកំពុងត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅតំបន់ជុំវិញ ចំពេលមានការភ្ញាក់ផ្អើលក្នុងចំណោមប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


