តើកម្ពុជាគួរត្រៀមអ្វីខ្លះ..? កងទ័ពអាកាសថៃ បង្ហាញស្រមោលផែនការនៃការឈ្លានពានសាជាថ្មី
ហៀប ស៊ីថេត
02 កុម្ភៈ 2026 08:51 AM

រាជធានីបាងកក​​​​​​​​៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចក្រគ្រីត ធម្មវិជ័យ (จักรกฤษณ์ ธรรมวิชัย) អ្នកនាំពាក្យកងទ័ពអាកាសថៃ អះអាងថា បានត្រៀមខ្លួនបំពេញភារកិច្ចនៅតំបន់ព្រំដែនជាធម្មតា ​ដើម្បីត្រៀមធ្វើសង្គ្រាម។ ក្នុងន័យនេះ យោធាថៃ ហាក់បង្ហាញចេតនាកាន់តែច្បាស់ លើផែនការចង់ឈ្លានពានកម្ពុជាសាជាថ្មី...។

លោក ចក្រគ្រីត ធម្មវិជ័យ (Mr.Chakkrit Thammavichai)<br />រូបភាព៖ The Nation
លោក ចក្រគ្រីត ធម្មវិជ័យ (Mr.Chakkrit Thammavichai)
រូបភាព៖ The Nation

អ្នកនាំពាក្យកងទ័ពអាកាសរូបនេះ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធថៃ គ្រប់ទីតាំងទាំងអស់ បានត្រៀមខ្លួនជានិច្ចដើម្បីធ្វើការប្រយុទ្ធការពារដែនអាកាស និងអធិបតេយ្យភាពរបស់ប្រទេស។ លោកបានបោះសម្តីទាំងគឃ្លើនថា លោកមិនអាចប្រាកដបានទេ ថា..តើនឹងមានអ្វីកើតឡើងបន្ទាប់មកទៀត? លោកក៏បានបញ្ជាក់ជាថ្មីដោយបំភ្លៃថា កងទ័ពអាកាសថៃត្រៀមខ្លួនរួចរាល់ដើម្បីធ្វើប្រតិបត្តិការការពារពលរដ្ឋ ករណីមានការគំរាមកំហែង និងរំលោភបំពានលើដែនអធិបតេយ្យថៃ ពីសំណាក់ភាគីខាងក្រៅ។

រូបភាព៖ The Nation
រូបភាព៖ The Nation

យ៉ាងណា ការអះអាងរបស់អ្នកនាំពាក្យកងទ័ពអាកាសថៃរូបនេះ កំពុងបង្ហាញចេតនាពីការត្រៀមខ្លួនឈ្លានពានកម្ពុជាសាជាថ្មី ស្របពេលដែលមេបញ្ជាការកងទ័ពជើងគោកថៃ បោះសម្តីប្រាប់សារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសថា ការផ្ទុះអាវុធឈ្លានពានកម្ពុជា អាចនឹងកើតឡើងគ្រប់ពេល ដែលមិនអាចកំណត់បាន។ សូមរំឭកថា សង្គ្រាម២១ថ្ងៃ យោធាថៃឈ្លានពាន បានបើកប្រតិបត្តិការវាយប្រហារកម្ពុជាយ៉ាងសាហាវព្រៃផ្សៃ និងយង់ឃ្នងបំផុត ដោយពួកគេបានប្រើយន្តហោះចម្បាំងប្រភេទ F-16, Gripen, T-50th, យន្តហោះចម្បាំង AT-6 និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម លើទីតាំងជនស៊ីវិលរស់នៅដូចជា ផ្ទះសម្បែង សាលារៀន និងសំណង់ប្រាសាទបុរាណខ្មែរ ។ល។

រូបភាព៖ The Nation
រូបភាព៖ The Nation

តើការប្រកាសត្រៀមខ្លួនរបស់កងទ័ពអាកាសថៃពេលនេះ អាចជាផែនការឈ្លានពានកម្ពុជា ជុំទី៣ ឬយ៉ាងណា..? ចុះបើថៃឈ្លានពានជាថ្មីម្ដងទៀតមែន តើកម្ពុជាបានត្រៀមខ្លួនហើយឬនៅ ទាំងការការពារខ្លួនពីការវាយប្រហារ ក៏ដូចជាវាយបកទៅលើយោធាចោរឈ្លានពានវិញ?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត