ជិតដល់ថ្ងៃជួបគ្នា! រុស្ស៊ីប្រើដ្រូនវាយប្រហាររថយន្តដឹកកម្មករអ៊ុយក្រែន ស.ម្លា.ប់មនុស្ស១៥នាក់
N
Nary Vann
02 កុម្ភៈ 2026 08:15 AM

រដ្ឋធានីគៀវ៖ កំលុងពេលពិភពលោកកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចចរចាសន្តិភាព នាពេលឆាប់ៗខាងមុខ ព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីថ្ងៃទី១ ខែកុម្ភៈម្សិលមិញ បន្ទាប់ពីដ្រូនរបស់កងទ័ពរុស្ស៊ី វាយប្រហារចំរថយន្តដឹកកម្មករអណ្តូងរ៉ែ នៅក្នុងតំបន់ឌនីពប្រូប៉េត្រូស្ក Dnipropetrovsk ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន...។

រថយន្តដឹកកម្មករrgការវាយប្រហារនៅទីក្រុងធីរីនណូហ្កាហ្វ (Terenivka)
រថយន្តដឹកកម្មករrgការវាយប្រហារនៅទីក្រុងធីរីនណូហ្កាហ្វ (Terenivka)

ការវាយប្រហារដ៏សាហាវនេះ បណ្ដាលឱ្យកម្មករថាមពលចំនួន១៥នាក់ បាត់បង់ជីវិតភ្លាមៗ និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ខណៈពួកគេកំពុងធ្វើដំណើរត្រឡប់មកពីបំពេញការងារវិញ។ ក្រុមហ៊ុនថាមពល DTEK និងមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពនេះ ដោយចាត់ទុកថា ជាការវាយប្រហារភេរវកម្មដ៏ឃោរឃៅ ក្នុងគោលដៅសម្លាប់ជនស៊ីវិលដែលបម្រើការក្នុងវិស័យថាមពល។ អ្វីដែលគួរឱ្យកត់សម្គាល់ ការបង្ហូរឈាមនេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រកាសថា កិច្ចចរចាត្រីភាគីជុំទី២ ដែលមានសហរដ្ឋអាម៉េរិកជាអ្នកសម្របសម្រួល នឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នាថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កិច្ចពិភាក្សា ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមជិត៤ឆ្នាំ ជាពិសេស គឺបញ្ហាបទឈប់បាញ់បណ្ដោះអាសន្ន លើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។

រថយន្តដឹកកម្មករrgការវាយប្រហារនៅទីក្រុងធីរីនណូហ្កាហ្វ (Terenivka)
រថយន្តដឹកកម្មករrgការវាយប្រហារនៅទីក្រុងធីរីនណូហ្កាហ្វ (Terenivka)

លោកប្រធានាធិបតី ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់សម្រាប់ការពិភាក្សាប្រកបដោយខ្លឹមសារ ដើម្បីនាំទៅរកការបញ្ចប់សង្គ្រាម។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបង្ហើបថា លោក ពូទីន បានយល់ព្រមផ្អាកការវាយប្រហារលើគោលដៅថាមពលមួយរយៈ ដោយសារអាកាសធាតុត្រជាក់ខ្លាំង។ ប៉ុន្តែការវាយប្រហារលើរថយន្តដឹកកម្មករនៅទីក្រុងធីរីនណូហ្កាហ្វ (Terenivka) នាពេលនេះ បានបង្ហាញឱ្យឃើញថា កិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្ន ហាក់មិនត្រូវបានគោរពពេញលេញនោះទេ ខណៈភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាទឹកដី ជាពិសេស នៅតំបន់ដូណេត ដែលរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនបោះបង់ការគ្រប់គ្រង៕

រថយន្តដឹកកម្មករrgការវាយប្រហារនៅទីក្រុងធីរីនណូហ្កាហ្វ (Terenivka)
រថយន្តដឹកកម្មករrgការវាយប្រហារនៅទីក្រុងធីរីនណូហ្កាហ្វ (Terenivka)
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី Володимир Зеленський (Mr.Volodymyr Zelensky)
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី Володимир Зеленський (Mr.Volodymyr Zelensky)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត