នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កម្ពុជាបង្ហាញក្តីបារម្ភ ខ្លាចមានប្រទេសខ្លះគេចវេះមិនអនុវត្តតាមសន្ធិសញ្ញាអន្តរជាតិ
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ​៖ កំលុងពេលធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី «ការប្រកាន់ខ្ជាប់នូវការគោរពសន្ធិសញ្ញានានា ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបង្ហាញពីការព្រួយបារម្ភខ្លាចមានការគេចវេះមិនអនុវត្តកាតព្វកិច្ចច្បាប់ ឬសន្ធិសញ្ញាណាមួយ។

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ  
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ  

សេចក្តីថ្លែងការណ៍របស់លោក កែវ ឈា ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ លោកថ្លែងថា សន្ធិសញ្ញាផ្តល់នូវភាពច្បាស់លាស់ផ្នែកច្បាប់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលមានសារសំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិប្រកបដោយស្ថិរភាព ព្រមទាំងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា៖«កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពនានាដែលមានបំណងគេចវេះមិនអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាដែលមានអានុភាពគតិយុត្តិ ដោយឈរលើមូលហេតុច្បាប់នៅក្នុងប្រទេស ឬបញ្ហាក្នុងស្រុក។ រដ្ឋមួយ មិនត្រូវប្រើច្បាប់ក្នុងប្រទេសរបស់ខ្លួន ដើម្បីជាលេសបញ្ចប់ ឬដកខ្លួនជាឯកតោភាគី ចេញពីសន្ធិសញ្ញាដែលនៅជាធរមាននោះឡើយ»។

ជាមួយគ្នានេះ តំណាងកម្ពុជាថែមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះដោយស្មោះត្រង់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត