នាវាពិឃាតយោធាអាម៉េរិកបោះយុថ្កានៅកំពង់ផែអ៊ីស្រាអែល ងាកកាណុងទៅរកអ៊ីរ៉ង់ រង់ចាំបទបញ្ជា
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីហ្សេរ៊ុយសាឡឹម៖ នាវាពិឃាតរបស់កងទ័ពជើងទឹកអាម៉េរិកមួយគ្រឿង បានបោះយុថ្កាចតនៅកំពង់ផែអ៊ីឡាត់ (Eilat) របស់អ៊ីស្រាអែល ខណៈភាពតានតឹងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេហេរ៉ង់ កាន់តែស្រួចស្រាវខ្លាំងឡើង។ នេះបើតាមគេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល ចុះផ្សាយនៅថ្ងៃសុក្រទី៣០មករា...។

សារព័ត៌មានខាងលើបានរាយការណ៍ថា ការមកដល់នៃនាវាពិឃាតនៅកំពង់ផែភាគខាងត្បូង នៃឈូងសមុទ្ទអាកាបា (Aqaba) ជិតព្រំដែនរបស់អ៊ីស្រាអែលជាមួយអេហ្ស៊ីប និងហ្ស៊កដានី គឺជាផ្នែកនៃកិច្ចសហប្រតិបត្តិការរវាងយោធាអាម៉េរិក និងអ៊ីស្រាអែល។ យ៉ាងណា ការមកដល់នៃនាវាពិឃាតនេះ ជាចុតហ្មានគំរាមទៅកាន់អ៊ីរ៉ងថា កម្លាំងយោធាអាម៉រិកទៅដល់មុខផ្ទះហើយ តើអ៊ឺរ៉ងចង់ចរចា ឬចុចប៊ូតុងសង្គ្រាម..? ការដាក់ពង្រាយនេះ ធ្វើឡើងស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បើកភ្លើងខៀវក្នុងកិច្ចពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ បើទោះបីរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជូនទ្រព្យសម្បត្តិយោធាបន្តកន្ទុយគ្នាទៅកាន់មជ្ឈិមបូព៌ាក៏ដោយ។

បើយោងតាមកាសែតរ៉យទ័រ មន្ត្រីការពារជាតិអាម៉េរិកម្នាក់អះអាងថា យោធាមិនអាចពិភាក្សាលម្អិតអំពីប្រតិបត្តិការសម្រាប់ហេតុផលសន្តិសុខបានទេ ព្រោះថា សុវត្ថិភាពនៃសមាជិកសេវាកម្មយោធា គឺជាអាទិភាពកំពូល។ ជាមួយគ្នានេះ ប្រធានមន្ទីរបញ្ជកោណ លោក ភេត ហេកសិត បានអះអាងថា យោធាអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តសកម្មភាពអ្វីក៏ដោយ ដែលប្រធានាធិបតីចេញបញ្ជា។​ គួរជម្រាបថា បុរសឥន្ទ្រីអាម៉េរិក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ឱ្យវិលត្រឡប់ទៅរកតុចរចា អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងសកម្មភាពយោធាដ៏អាក្រក់បំផុតរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែរដ្ឋធានីតេហេរ៉ង់ បានគំរាមសងសឹកសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តវិញ ប្រសិនបើហានប៉ះរោមអ៊ីរ៉ងតែមួយសរសៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត