ក្រោយឡើងដល់ជិត៧ពាន់ដុល្លារ តម្លៃមាសដាំក្បាលចុះមកនៅត្រឹមជាង៦ពាន់ដុល្លារវិញក្នុង១តម្លឹង
S
Soriya Sou
30 មករា 2026 08:30 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីឡើងខ្លាំងបំបែកកំណត់ត្រាមិនធ្លាប់មាន ច្រើនថ្ងៃជាប់ៗគ្នា តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិ បានដាំក្បាលចុះមកវិញនៅត្រឹមជាង៥១០០ដុល្លារក្នុង១អោន ឬជាង៦១០០ដុល្លារក្នុង១តម្លឹងមាស…។

រូបតំណាង
រូបតំណាង

កាលពីថ្ងៃទី២៩មករា តម្លៃមាសបានហក់ឡើងខ្ពស់ដល់៥៥៩៦ក្នុង១អោន ឬ៦៧៤៧ដុល្លារក្នុង១តម្លឹង តែនៅយប់ថ្ងៃដដែល ឈានចូលថ្ងៃទី៣០មករា ឆ្នាំ២០២៦ មាសបានដាំក្បាលចុះមកវិញជិត៥០០លេខ។ គិតត្រឹមរសៀលថ្ងៃសុក្រទី៣០មករានេះ តម្លៃមាសលើទីផ្សារអន្តរជាតិ ធ្លាក់នៅត្រឹម៥១២៤ដុល្លារក្នុង១អោន ឬជាង៦១៧៨ដុល្លារក្នុង១តម្លឹង។ មានកត្តាមួយចំនួន បានធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ រួមមាន៖ ការដកលុយរបស់វិនិយោគិនចេញពីការជួញដូរ តម្លៃហាងឆេងមាសរហូត១ទ្រីលាន ដើម្បីកើបយកផលចំណេញ, ព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយហាក់ថយកម្ដៅ ទាំងបញ្ហារុស្ស៊ី-អ៊ុយក្រែន និងអាម៉េរិក-អ៊ីរ៉ង់, និងទីផ្សារភាគហ៊ុនអាម៉េរិកបានធ្លាក់ចុះខ្លាំង ។ល។ នេះបើតាមការបញ្ជាក់របស់លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ។

លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ 
លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ 

អ្នកជំនាញរូបនេះបន្ថែមថា តម្លៃមាសនឹងបន្តទម្លាក់ខ្លួនចុះបន្តិចទៀត ទើបងើបឡើងមកវិញសាជាថ្មី។ ដូច្នេះ សម្រាប់អ្នកចង់ទិញមាសលក់យកផលចំណេញក្នុងរយៈពេលខ្លី បើសិនជាអាចគួររង់ចាំឱ្យមាសបន្តធ្លាក់ថ្លៃបន្តិចទៀតសិន ប៉ុន្តែបើសិនជាចង់ទិញទុករយៈពេលយូរបងប្អូននៅតែអាចទិញបាន។ មាសត្រូវបានគេចាត់ទុកជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត ហើយផ្អឹបវាទុកកាន់តែទុកយូរ កាន់តែទទួលបានផលចំណេញ៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត