សមាជិកអាស៊ានផ្តុំកម្លាំងគ្នា រុញកម្ពុជា-ថៃឱ្យបន្តគោរពបទឈប់បា.ញ់ ដោយមាន AOT តាមឃ្លាំមើល
អុន សម្ផស្ស
មួយថ្ងៃមុន

រដ្ឋធានីម៉ានីល៖ ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែជាប្រធានបទសំខាន់ដែលអាស៊ាន លើកទៅជជែករកដំណោះស្រាយ បើទោះបីជាការប្រយុទ្ធគ្នារវាងភាគីទាំងពីរ ត្រូវបានផ្អាក ក្រោមស្លាក«បទឈប់បាញ់»ក្តី។ បទឈប់បាញ់ ហាក់នៅតែមានភាពផុយស្រួយ ម្ល៉ោះហើយ រដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈកិច្ចប្រជុំបិទទ្វារ បានជំរុញកម្ពុជា-ថៃអនុវត្តឱ្យពេញលេញ និងមានប្រសិទ្ធភាពចំពោះបទឈប់បាញ់នេះ ដើម្បីលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ 

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ដែលទើបទទួលតំណែងប្រធានអាស៊ានប្តូរវេនបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ លទ្ធផលកិច្ចប្រជុំនេះ ត្រូវបានចេញផ្សាយជាសាធារណៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ បើតាមលទ្ធផលប្រជុំ, រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចឱ្យក្រុមសង្កេតការណ៍អាស៊ាន (AOT) បន្តអាណត្តិ៣ខែទៀត ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយប្រធាន AOT ប្តូរពីម៉ាឡេស៊ី មកហ្វីលីពីនវិញម្តង។ 

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលបានទៅតាមដានផ្ទាល់ បង្ហាញការកត់សម្គាល់ឃើញថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅតែបានផ្តល់ឱកាសឱ្យកម្ពុជារាយការណ៍ពីសកម្មភាពក្រុមយោធាថៃរំលោភបំពានលើដែនអធិបតេយ្យ ដោយរាប់ចាប់តាំងពីការដាក់ទូរកុងតឺន័រ ការរាយបន្លាលួសព័ន្ធ រារាំងមិនឱ្យប្រជាជនកម្ពុជាត្រឡប់ទៅលំនៅឋានវិញ។ បច្ចុប្បន្នកម្ពុជា នៅមានពលរដ្ឋប្រមាណជាង១១ម៉ឺននាក់ទៀត មិនអាចវិលទៅលំនៅឋានវិញបាន។ 

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) 
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) 

ប្រធានក្លិបអ្នកកាសែតកម្ពុជាបន្ថែមថា រដ្ឋមន្ត្រីការបរទេសថៃ នៅតែបន្តដោះសារ បង្វែរស្ថានការណ៍បែបការទូតដូចរាល់ដង និងយកលេសថា ពេលមានជម្លោះតែងប៉ះពាល់ទៅដល់ពលរដ្ឋ និងសហគមន៍ ។ល។ ទោះថៃឆ្លើយយ៉ាងនេះក្ដី តែរដ្ឋមន្ត្រីការបរទេសប្រទេសមួយចំនួន ជាពិសេសរដ្ឋមន្រ្តីការបរទេសវៀតណាម បានលើកឡើងចំៗថា ការប្រើប្រាស់កម្លាំងមិនមែនជាមធ្យោបាយក្នុងការដោះស្រាយបញ្ហាព្រំដែនទេ។ នេះបើតាមអ្វីដែលលោក ពុយ គា បានកត់ត្រាទុក និងបានចែករំលែកពីហ្វីលីពីនមក។ អ្នកកាសែតជើងចាស់រូបនេះ ចាត់ទុកប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសវៀតណាម ថាជាសារមួយដ៏សំខាន់ក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១១ប្រទេស។ 

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦

ក្រសួងការពារជាតិតែងអះអាថា កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងកម្ពុជា-ថៃ។ លើសពីនេះ កម្ពុជា តែងជូនដំណើរក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅពិនិត្យដល់ទីតាំងរងគ្រោះផ្ទាល់ទៀតផង។ ចំពោះបទឈប់បាញ់វិញ កម្ពុជាតែងគោរពជានិច្ច តែយោធាថៃទេ ដែលត្រូវគេមើលឃើញថា មិនគោរព ហើយបន្តរំលោភបំពានកម្ពុជា ដូចជា ដាក់ទូកុងទឺន័រ ស្រាស់បន្លាលួស និងចូលមកកាន់កាប់តំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា៕  

សកម្មភាពក្រសួងការពារជាតិកម្ពុជា ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះពិនិត្យ។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត