សមាជិកសភាម្នាក់ រួមទាំងមនុស្ស១៤នាក់ផ្សេងទៀតស្លា.ប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅកូឡុំប៊ី
ហៀប ស៊ីថេត
29 មករា 2026 01:47 AM

រដ្ឋធានីបូហ្គោតា៖ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋសាតេណា (Satena) នៃប្រទេសកូឡុំប៊ី បានអះអាងថា សោកនាដកម្មធ្លាក់យន្តហោះនៅភាគឦសានប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធទី២៨ ខែមករា បានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ រួមទាំងសមាជិកសភាម្នាក់ផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋសាតេណាបញ្ជាក់ថា យន្តហោះដែលមានម៉ាស៊ីនភ្លោះ Beechcraft 1900 បានហោះចេញពីទីក្រុងគុយគូតា(Cucuta) នៅព្រំដែនជាមួយប្រទេសវេណេហ្ស៊ុយអេឡា ទៅកាន់ទីក្រុងអូកាណា(Ocana)។ ក្រុមហ៊ុនអាកាសចរណ៍បន្ថែមថា ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបាត់បង់ទំនាក់ទំនងជាមួយយន្តហោះរយៈពេល១២នាទីក្នុងការហោះហើរ។

សមាជិកសភាម្នាក់ឈ្មោះ ឌូអូជេនស៍ ឃ្វីនតឺរ៉ូ (Diogenes Quintero) និងសមាជិកនៃក្រុមរបស់លោកនៅលើយន្តហោះទាំងអស់ត្រូវបានស្លាប់ នេះបើយោងតាមបញ្ជីអ្នកដំណើរដែលចេញផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍។ យ៉ាងណា មូលហេតុដែល​បណ្ដាល​ឱ្យ​ធ្លាក់​យន្តហោះ​នេះ ​មិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងបន្ត។ គួរជម្រាបថា តំបន់ដែលយន្តហោះធ្លាក់នោះ គឺជាតំបន់ភ្នំដែលដាំដោយស្លឹកកូកា ជាវត្ថុធាតុដើមសម្រាប់ផលិតកូកាអ៊ីន និងជាកន្លែងដែលក្រុមប្រដាប់អាវុធខុសច្បាប់ ដូចជា កងទ័ពរំដោះជាតិ និងក្រុមប្រឆាំង នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ីធ្វើប្រតិបត្តិការ៕

លោក ឌូអូជេនស៍ ឃ្វីនតឺរ៉ូ (Diogenes Quintero)
លោក ឌូអូជេនស៍ ឃ្វីនតឺរ៉ូ (Diogenes Quintero)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត