រដ្ឋធានីម៉ានីល៖ កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋធានីម៉ានីល បានអះអាងនៅថ្ងៃអង្គារទី២៧ ខែមករា ថា យោធាហ្វីលីពីន និងសហរដ្ឋអាម៉េរិក បានធ្វើដំណើររួមគ្នាក្នុងសប្តាហ៍នេះ នៅឯតំបន់ថ្មប៉ប្រះទឹក ដែលកំពុងមានជម្លោះក្នុងលម្ហសមុទ្ទចិនខាងត្បូង ដើម្បីធ្វើសមយុទ្ធយោធារួមគ្នារវាងសម្ព័ន្ធមិត្តសន្ធិសញ្ញា ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង...។

មែនទែនទៅអាម៉េរិកលូកដៃកាន់តែខ្លាំងក្នុងវិស័យយោធាហ្វីលីពីន ក្រោមរដ្ឋបាលរបស់លោក ហ្វើឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពីន ស្របពេលវត្តមានយោធាចិនកើនឡើងកាន់តែខ្លាំង នៅក្នុងសមុទ្ទចិនខាងត្បូង។ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធបាននិងកំពុងដំណើរការដោយរលូនក្នុងការសម្របសម្រួល ជំនាញយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក រវាងកងកម្លាំងនៃសម្ព័ន្ធមិត្តទាំង២។ សមយុទ្ធនេះ បង្ហាញពីនាវាចម្បាំងហ្វីលីពីន អង់តូនីញ៉ូលូណា (Antonio Luna) ជានាវាល្បាតការពារឆ្នេរសមុទ្ទ ព្រមទាំងយន្តហោះយោធា២គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿងផងដែរ។ ទន្ទឹមគ្នានេះ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក បានដាក់ពង្រាយនាវាចនហ្វីនន៍ (John Finn) ដែលជានាវាពិឃាតមីស៊ីលឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់ កាលពី២សប្តាហ៍មុន និងឧទ្ធម្ភាគចក្រ MH-60R Seahawk ផងដែរ។

យ៉ាងណា នៅថ្ងៃអង្គារដដែលនេះ ទីបញ្ជាការរោងមហោស្រពភាគខាងត្បូងនៃយោធាប្រជាជនចិន បានបញ្ជាក់ថា ខ្លួនបានល្បាតជាប្រចាំនៅក្នុងសមុទ្ទចិនខាងត្បូង។ ទីបញ្ជាការនេះ បានកត់សម្គាល់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ហ្វីលីពីនបានសហការជ្រើសរើសប្រទេសនៅខាងក្រៅតំបន់ ដើម្បីរៀបចំការល្បាតរួមគ្នា ដែលរំខានដល់សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្ទចិនខាងត្បូង។ កងកម្លាំងបញ្ជាកាយោធាប្រជាជនចិន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីជាតិ សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ទ ព្រមទាំងរក្សាយ៉ាងរឹងមាំនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ សូមបញ្ជាក់ខ្លីថា ប្រទេសចិនទាមទារអធិបតេយ្យភាពលើសមុទ្ទចិនខាងត្បូងស្ទើរតែទាំងអស់ រួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម៕





