ផ្ទុះឆេះគ្រឿងចក្រក្បែរប្រាសាទព្រះវិហារ បណ្ដាលឱ្យទាហានថៃម្នាក់រងរបួសធ្ងន់
ហៀប ស៊ីថេត
3 ម៉ោងមុន

រាជធានីបាងកក៖ កាលពីថ្ងៃទី២៦មករា ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយថា អេស្កាវ៉ាទ័ររបស់យោធាថៃ ដែលកំពុងឈរជើងក្បែរតំបន់ប្រាសាទព្រះវិហារ ត្រូវបានផ្ទុះឆាបឆេះ និងរងការខូចខាតយ៉ាងដំណំ បណ្ដាលឱ្យទាហានថៃម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ...។ 

នៅលើគេហទំព័រហ្វេសប៊ុករបស់កងទ័ពភូមិន្ទថៃ បានបញ្ជាក់ថា គ្រឿងចក្របាន​ឆាបឆេះ ហើយ​បុគ្គលិកយោធា​មួយចំនួន​បាន​រងរបួស​។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែមករា ដោយសារ​​គ្រឿងចក្រ​ត្រូវបានប្រើប្រាស់ខ្លាំងហួសកម្រិត។ ​ភ្លើង​បាន​រលត់ទៅ​វិញ ប៉ុន្តែនៅ​យប់​ជ្រៅវាក៏បានឆាបឆេះ​ម្ដង​ទៀត​។ ជុំវិញបញ្ហានេះ យោធភូមិភាគទី២ថៃ បានពន្យល់នៅថ្ងៃទី២៧ ខែមករានេះថា មានករណីផ្ទុះឆេះគ្រឿងចក្រ ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រំដែន បណ្ដាលឱ្យបុគ្គលិកយោធា​ម្នាក់រង​របួស ​ដោយសារ​តែរលាក​ភ្លើង។ យ៉ាងណា អ្នករបួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាលភ្លាមៗ​។ ទោះបីជាយ៉ាងនេះក្ដី យោធភូមិភាគ២ មិនបានទម្លាយមូលហេតុ​ពិតនៅពីក្រោយការផ្ទុះឆេះអេស្កាវ៉ាទ័រ ដែលកំពុងឈរជើង​ដើម្បីឈូសឆាយដីក្បែរ​តំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ខណៈដែលយោធាថៃទើបនឹងឈ្លានពានកាន់កាប់បានកាលពីកំលុងសម័យសង្គ្រាម២១ថ្ងៃកន្លងមកថ្មីៗនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត