សង្វេគណាស់! មនុស្ស៤នាក់ស្លា.ប់ក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់រោងចក្រ​អាហារ​នៅ​កណ្តាល​ប្រទេស​ក្រិក
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីអាតែន៖ សាកសពមនុស្ស៤នាក់ ត្រូវបានគេរកឃើញនៅថ្ងៃចន្ទទី២៦ ខែមករានេះ បន្ទាប់ពីអគ្គិភ័យបានលេបត្របាក់រោងចក្រអាហារមួយកន្លែងនៅជិតទីក្រុងទ្រីកាឡា (Trikala) កណ្តាលនៃប្រទេសក្រិក...។

មន្ត្រីពន្លត់អគ្គិភ័យបានប្រាប់រ៉យទ័រថា កំលុងពេលអគ្គិភ័យឆាបឆេះ មានមនុស្ស ១៣នាក់នៅក្នុងរោងចក្រ ហើយ៨នាក់ក្នុងចំណោមនោះ ត្រូវបានជួយចេញពីកន្លែងកើតហេតុ។ យ៉ាងណា គិតមកទល់ពេលនេះមានមនុស្ស៤នាក់បានស្លាប់។ នេះបើយោងតាមសារព័ត៌មានក្រិក Kathimerini English Edition។ ផ្សែងខ្មៅក្រាស់ឃ្មឹក បានហុយឡើងងងឹតមេឃ ខណៈអ្នកពន្លត់អគ្គិភ័យប្រហែល៤០នាក់ និងរថយន្តចំនួន១៣គ្រឿង បាននិងកំពុងព្យាយាមជួយពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះរោងចក្រឧស្សាហកម្មយ៉ាងសន្ធោសសន្ធៅ។ មន្ត្រី​ដដែលបន្ត​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ខណៈការស៊ើបអង្កេតកំពុងបន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត