
សុខភាព៖ ជំងឺទឹកនោមប្រៃ នឹងធ្វើឱ្យរាងកាយបញ្ជេញប្រូតេអ៊ីនច្រើនពេកនៅក្នុងទឹកនោម។ ជំងឺទឹកនោមប្រៃ ជាធម្មតាបណ្ដាលមកពីការខូចខាតសរសៃឈាមតូចៗនៅក្នុងតម្រងនោម ដែលតម្រងនោមមាននាទីច្រោះកាកសំណល់ និងទឹកលើសពីក្នុងឈាម។ ស្ថានភាពនេះ អាចបណ្ដាលឱ្យមានរោគសញ្ញា និងបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀត ដូចដែលបានរៀបរាប់ខាងក្រោមនេះ…។

រោគសញ្ញានៃជំងឺទឹកនោមប្រៃ រួមមាន៖ អស់កម្លាំង, បាត់បង់ចំណង់អាហារ, ហើមធ្ងន់ធ្ងរ ជាពិសេសនៅជុំវិញភ្នែក នៅក-ជើង និងជើង, ទឹកនោមមានពណ៌ស្រអាប់ដែលជាលទ្ធផល នៃប្រូតេអ៊ីនលើសនៅក្នុងទឹកនោម, ឡើងទម្ងន់ ដោយសារតែការរក្សាសារធាតុរាវ។ បើមានចេញរោគសញ្ញាទាំងនេះ គួរទៅជួបគ្រូពេទ្យ ដើម្បីបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេល។ ចំពោះកត្តាដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមប្រៃ មានដូចជា៖ ទី១.បញ្ហាសុខភាពអាចបំផ្លាញតម្រងនោម៖ ជំងឺជាក់លាក់មួយចំនួនអាចបង្កហានិភ័យជាជំងឺទឹកនោមប្រៃបានរួមមាន ជំងឺទឹកនោមផ្អែម ជំងឺឡូយពុស(Lupus) និងជំងឺតម្រងនោមផ្សេងទៀត។ ទី២.ថ្នាំមួយចំនួន៖ ថ្នាំដែលអាចបង្កឱ្យមានជំងឺទឹកនោមប្រៃ មានដូចជា ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ និងថ្នាំដែលប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

ទី៣.ការឆ្លងមេរោគជាក់លាក់៖ ការបង្ករោគបង្កើនហានិភ័យនៃជំងឺទឹកនោមប្រៃ រួមមាន អេដស៍ ជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទ C និងជំងឺគ្រុនចាញ់។ ដោយទ្បែក អាហារគួរទទួលទាន និងមិនគួរ សម្រាប់អ្នកជំងឺទឹកនោមប្រៃ។ សម្រាប់អាហារគួរបរិភោគ មានដូចជា៖ បន្លែ-ផ្លែឈើ នំប៉័ងម្សៅធម្មតា អង្ករ គ្រាប់ធញ្ញជាតិ តៅហ៊ូ សណ្ដែកស្ងួត ទឹកដោះគោ ទឹកដោះគោជូរ អាហារសម្រន់ដែលគ្មានអំបិល សាច់កាត់ស្រស់ដែលគ្មានខ្លាញ់ ក្នុងនោះកុំបរិភោគសាច់កែច្នៃព្រោះមានសូដ្យូមខ្ពស់។ រីឯ អាហារត្រូវចៀសវាង នោះគឺសាច់ដែលមានជាតិសូដ្យូមខ្ពស់ដូចជា៖ សាច់ជ្រូកបីជាន់ប្រឡាក់ សាច់ក្រក និងប្រហិតសាច់កំប៉ុង នំប៉័ងដែលមានជាតិប្រៃ ឈីសកែច្នៃ ជ្រក់ឬគ្រឿងផ្អាប់ ទឹកស៊ីអ៊ីវ ប៉ាស្ដារស្ងួត ដំឡូងបារាំងបំពងប្រៃ និងអាហារសម្រន់ផ្សេងទៀត៕



