ឃើញរោគសញ្ញាទាំង៨នេះ បង្ហាញថា លោកអ្នកអាចខូចតម្រងនោម
S
Sreyleak Yith
16 មករា 2026 01:00 AM

សុខភាព៖ ​អ្នក​ជំងឺ​​តម្រង​នោមភាគ​ច្រើន​ មិន​បង្ហាញ​រោគសញ្ញា​ឡើយ​ រហូត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ ដូច្នេះ​ ការ​ស្វែង​យល់​បន្ថែម​ពី​​រោគសញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា តម្រង​នោម​​មាន​បញ្ហា ​ឬ​អត់​ លោកអ្នកគួរតែកត់សម្គាល់មើលរាងកាយដែលមានអាការទាំង៨នេះ...។

១.បាត់បង់​ចំណង់​អាហារ៖ ការ​ធ្លាក់​ចុះ​នៃ​ចំណង់​អាហារ ក៏​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​តម្រង​នោម។ មូលហេតុ​ដែល​នាំ​ឱ្យ​អ្នក​ជំងឺ​មាន​អាការនេះ គឺ​ដោយ​សារ​តែ​ការ​ប្រមូល​ផ្តុំ​នៃ​ជាតិ​ពុល នៅ​ពេល​ដែល​មុខងារ​តម្រង​នោម​​​​ចុះ​ខ្សោយ។ .អស់​កម្លាំង៖ បញ្ហា​​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ អាច​នាំ​ឱ្យ​ជាតិ​ពុល ​ ឬ​សារធាតុ​កខ្វក់​ផ្សេង​ទៀតកកកុញ​ក្នុង​ឈាម​ ​​ជា​លទ្ធផល​ អ្នក​ជំងឺ​តម្រង​នោម​​អាច​នឹង​មាន​អាការ​អស់​កម្លាំង ខ្សោយ​ និង​ពិបាក​ផ្ដោត​អារម្មណ៍។ ៣.ហើម​ជើង និង​ក-​ជើង៖ ​នៅពេលខ្សោយ​មុខងារ​តម្រង​នោមនឹងបង្កឱ្យចាល់​ជាតិ​ប្រៃ ​ធ្វើឱ្យជើង និង​-ក​ជើង​​ អាច​​នឹង​ហើមបាន។ ៤.ទឹក​នោម​មាន​ពពុះ៖ ​ប្រសិនបើ​ទឹក​នោម​​មាន​ពពុះ ក៏​អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ការ​ខូច​តម្រង​នោម​ ឬ​លោកអ្នកចាប់ផ្តើមមានជំងឺ​តម្រង​នោម​បាន​ដែរ។ .នោម​ញឹកញាប់៖ រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​តម្រង​នោម ​គឺ​ការ​នោម​មាន​ការ​ប្រែប្រួល។ នៅ​ពេល​ដែល​មាន​អាការ​នោម​ញឹកញាប់ជាពិសេសនៅពេលយប់ ​គួរ​តែ​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​តម្រង​នោម​ទើប​ជា​ការ​ប្រសើរ។ 

៦.នោម​ឈាម៖ ជា​ធម្មតា កោសិកា​ឈាម​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​រាងកាយ​ នៅ​ពេល​តម្រង​នោម​មាន​សុខភាព​ល្អ និង​ចម្រោះ​កាក​សំណល់​ចេញ​ពី​ឈាម​ទៅ​តាម​ទឹក​នោម។ ប៉ុន្តែ នៅ​ពេល​ដែល​តម្រង​នោម​ត្រូវ​បាន​បំផ្លាញ កោសិកា​ឈាម​អាច​នឹង​លេច​ធ្លាយ​ទៅ​ក្នុង​ទឹក​នោម។ ៧.ពិបាក​គេង៖ នៅ​ពេល​ដែល​តម្រង​នោម​មិន​អាច​ចម្រោះ​ឈាម​បាន​ល្អ នោះ​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ​ ក៏​​មិន​អាច​​បញ្ចេញ​តាម​រយៈ​ទឹក​នោម​ ​ដែល​ធ្វើ​ឱ្យពិបាក​គេង​ជាប់​ជា​ប្រចាំ។ ​៨.ស្បែក​ស្ងួត និង​រមាស់៖ នៅ​ពេល​​តម្រង​នោម​មិន​អាច​រក្សា​តុល្យភាព​នៃ​សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ឈាម​​ទេ​នោះ ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​នឹង​អម​ជាមួយ​នូវ​ជំងឺ​ឆ្អឹង ដែល​បង្ហាញ​ជា​បញ្ហា​ស្បែកស្ងួត និង​រមាស់ផងដែរ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត