កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានចំនួន៦ប្រភេទ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
S
Soriya Sou
17 ម៉ោងមុន


រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងទៅចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១មករា ឆ្នាំ២០២៦...។

ក្រសួងទេសចរណ៍ បានជូនដំណឹងថា ក្នុងព្រឹត្តិការណ៍ខាងលើ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានចំនួន៦ប្រភេទ រួមមាន៖ រង្វាន់ទីក្រុងស្អាតអាស៊ាន ចំនួន៥, រង្វាន់សណ្ឋាគារបៃតងអាស៊ានចំនួន៥, រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ានចំនួន២, រង្វាន់ស្តង់ដា MICE អាស៊ាន ប្រភេទបន្ទប់ប្រជុំចំនួន៥, រង្វាន់ស្តង់ដា MICE អាស៊ាន ប្រភេទសាលពិព័រណ៍ចំនួន៥, និងរង្វាន់ស្តង់ដា MICE អាស៊ានប្រភេទសាលរៀបចំព្រឹត្តិការណ៍ចំនួន៥។

រូបតំណាង
រូបតំណាង

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រៀបចំអនាគតទេសចរណ៍រួមគ្នា» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្ស៊ី និងស្ថាប័នដៃគូអាស៊ានមួយចំនួនទៀត។ នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ លោក ហ៊ួត ហាក់ នឹងចូលរួមកិច្ចប្រជុំសំខាន់ៗជាច្រើន ដើម្បីពិនិត្យវឌ្ឍនភាពការងារ ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសផែនការវិស័យទេសចរណ៍អាស៊ានឆ្នាំ២០២៦-២០៣០។ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ក៏នឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញរំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត