ទីតាំងឡច្នៃឈើយកធ្យូងខុសច្បាប់មួយកន្លែងក្នុងស្រុកអូរគ្រៀងសែនជ័យ ត្រូវមន្ត្រីជំនាញកម្ទេចចោល
ក្រុងក្រចេះ៖ ទីតាំង១កន្លែង មានឡចំនួន៣សម្រាប់ដុតអុស និងឈើយកធ្យូង ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាប និងកម្ទេចឡចោលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ប្រភពពីមន្រ្តីជំនាញបានឱ្យដឹងថា ទីតាំងឡនេះ ធ្វើសកម្មភាពដោយខុសច្បាប់...។

ក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមមន្រ្តីល្បាតសហគមន៍អូរគ្រៀង បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយក៏ប្រទះឃើញឡធ្យូងខាងលើកំពុងមានសកម្មភាពដុតបំផ្លាញអុស និងឈើ ដែលកាត់ចេញពីក្នុងតំបន់អភិរក្សដើម្បីយកធ្យូង។ យ៉ាងណា ពេលទៅដល់ មន្រ្តីមានសមត្ថកិច្ច មិនបានរកឃើញជនសង្ស័យដែលជាអ្នកប្រព្រឹត្ត និងលួចបង្កើតឡធ្យូងដោយគ្មានច្បាប់អនុញ្ញាតនេះទេ៕ រាយការណ៍ដោយ៖ សារី ណែត




អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត

