ជនភៀសសឹកជាង១២ម៉ឺននាក់ បន្តរស់នៅជំរំសុវត្ថិភាព ព្រោះមូលហេតុធំៗទាំងនេះ
S
Sreyleak Yith
21 មករា 2026 12:30 PM

រាជធានីភ្នំពេញ៖ មុនពេលមាន​បទ​ឈប់​បាញ់ចូលជាធរមាន កាលពី​ថ្ងៃ​ទី​២​៧​​ធ្នូ​ ​ឆ្នាំ​២​០​២​៥ ប្រជាពលរដ្ឋជាងកន្លះលាននាក់បានភៀសសឹកគេចចេញពីការឈ្លានពានរបស់យោធាថៃ ដោយគិតត្រឹមព្រឹកថ្ងៃទី២១មករា ឆ្នាំ២០២៦នេះ នៅសល់ជនភៀសសឹកជាង១២ម៉ឺននាក់ទៀត ដែលមិនអាចត្រទ្បប់ទៅលំនៅឋានវិញបាន...។

លោក ទូច សុខៈ ​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោក ទូច សុខៈ ​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

លោក ទូច សុខៈ នៅថ្ងៃទី២១មករា បានប្រាប់ SBM News តាមតេទ្បេក្រាមថា៖ មានមូលហេតុមួយចំនួន ទី១.ផ្ទះសំបែងរបស់ពួកគាត់ខ្លះរងការខូចខាត មួយចំនួនទៀត គាត់មិនហ៊ានទៅដោយសារកៀកនឹងចំណុចឈរជើង ដែលជាចំណុចក្ដៅ។ ជាហេតុផលដែរ ទីតាំងមួយចំនួននៅមិនទាន់សម្អាតយុទ្ធភណ្ឌ ដែលភាគីថៃបានផ្លោង ឬទម្លាក់ ឬក៏បាញ់ស្រោចមកលើ។ អ្នកនាំពាក្យរងបន្ថែមថា កម្ពុជាបាននិងកំពុងតវ៉ាទាំងផ្លូវទូត និងផ្លូវច្បាប់ ចំពោះសកម្មភាពដ៏ព្រៃផ្សៃរបស់យោធាថៃ ដែលបានចូលមកបំផ្លាញផ្ទះរបស់ពលរដ្ឋខ្មែរ។ សូមជម្រាបថា វិធានការរបស់អាជ្ញាធរ គឺបន្តយកចិត្តទុកដាក់គ្រប់គ្រងប្រជាពលរដ្ឋ ភៀសសឹកនៅទីជម្រកសុវត្ថិភាព ដោយបែងចែកស្បៀងអាហារ តង់ រៀបចំជម្រកស្នាក់នៅ ទឹកស្អាត អគ្គិសនី សេវាសុខាភិបាល បង្គន់អនាម័យ សម្ភារប្រើប្រាស់ចាំបាច់ ព្រមទាំងពង្រឹងការគ្រប់គ្រងរដ្ឋបាល និងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត