កម្ពុជាកំពុងតាមដានស្ថានការណ៍ប្រទេសវេណេហ្ស៊ុយអេឡា ដោយក្ដីបារម្ភបំផុត
S
Soriya Sou
18 មករា 2026 03:00 AM

រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី១៧មករា ឆ្នាំ២០២៦ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងតាមដានការវិវត្តនៃស្ថានការណ៍នៅប្រទេសវេណេហ្ស៊ុយអេឡា ដោយក្ដីព្រួយបារម្ភខ្លាំង...។

លោកឧបនាយករដ្ឋមន្រ្ថី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
លោកឧបនាយករដ្ឋមន្រ្ថី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា

ការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើង ឆ្លើយនឹងសំណួររបស់ប្រព័ន្ធឃោសនាពាក់ព័ន្ធទៅនឹងស្ថានការណ៍នៅប្រទេសវេណេហ្ស៊ុយអេឡា ក្រោយអាម៉េរិកបានបើកការវាយប្រហារ។ អ្នកនាំពាក្យគូសបញ្ជាក់ពីជំហររបស់កម្ពុជា ដែលគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅទូទាំងពិភពលោក។ «កម្ពុជាប្រកាសប្រកាន់ខ្ជាប់នូវសារសំខាន់នៃដំណោះស្រាយទំនាស់ និងជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្តារដ្ឋទាំងអស់ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក»។

រូបតំណាង
រូបតំណាង

អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងជាថ្មី ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយអនុលោមតាមគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត