រថយន្ត​ក្រុង​បុកទម្លុះចូល​អគារ​នៅ​កូរ៉េ​ខាង​ត្បូង បណ្ដាល​ឱ្យ​មនុស្ស​១៣​នាក់​រង​របួ.ស
ហៀប ស៊ីថេត
16 មករា 2026 09:30 AM

រដ្ឋធានីសេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រទី១៦ ខែមករា ថា រថយន្តក្រុងមួយគ្រឿងបានបើកបុកអគារក្នុងរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បណ្ដាលឱ្យមនុស្ស១៣នាក់រងរបួស ក្នុងនោះមាន២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ...។

រូបភាព៖ យ៉ុនហាប់
រូបភាព៖ យ៉ុនហាប់

វីដេអូពីទូរទស្សន៍ YTN បានបង្ហាញពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដែលបើកមុកទម្លុះចូលកញ្ចក់អគារធំមួយ។ ក្នុងហេតុការណ៍នេះ មានមនុស្សចំនួន១៣នាក់រងរបួស ក្នុងនោះ រួមមាន៖ អ្នកបើកបររថយន្តក្រុង និងអ្នកថ្មើរជើង២នាក់ រួមទាំងស្ត្រីអាយុ៥០ឆ្នាំម្នាក់ត្រូវរបួសជើង និងបុរសម្នាក់ទៀតអាយុ៣០ឆ្នាំរងរបួសត្រង់ក្បាល។

រូបភាព៖ យ៉ុនហាប់
រូបភាព៖ យ៉ុនហាប់

ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន២នាក់រងរបួសធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ រថយន្តក្រុងមួយគ្រឿងនោះបានបុកចូលទៅក្នុងអគារមួយក្នុងសង្កាត់សេអូដេម៉ុន (Seodaemun) នៃរដ្ឋធានីសេអ៊ូល នៅថ្ងៃសុក្រទី១៦ ខែមករានេះ។ កម្ទេចកម្ទីត្រូវបានគេឃើញហោះខ្ទាតចេញពេញចិញ្ចើមផ្លូវ បន្ទាប់ពីរថយន្តក្រុងបុកចូលអគារ។ ជុំវិញករណីនេះ ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​​​៕

រូបភាព៖ យ៉ុនហាប់
រូបភាព៖ យ៉ុនហាប់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត