អ្នកមានជំងឺខ្សោយតម្រងនោម មិនគួរមើលរំលងអាហារទាំង៦នេះ
S
Sreyleak Yith
•
19 ម៉ោងមុន

សុខភាព៖ តម្រងនោម មានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ ក្នុងរាងកាយបញ្ចេញមកក្រៅ ទម្រង់ជាទឹកនោម មិនតែប៉ុណ្ណោះ ក៏មានតួនាទីជួយគ្រប់គ្រងជាតិទឹក ជាតិអំបិល និងពពួករ៉ែសំខាន់ដូចជា កាល់ស្យូម ផូស្វ័រ និង ប៉ូតាស្យូម ដែលមាននៅក្នុងឈាម។ ដូច្នេះ ប្រសិនបើតម្រងនោមចុះខ្សោយ នោះសុខភាពក៏អាចប្រឈមផលវិបាកផ្សេងៗដូចជា ការចាល់ជាតិទឹក អាចបង្កឱ្យហើមជើង ហើមដៃ ការលើសសម្ពាធឈាម ទឹកចូលសួត កើនឡើងជាតិប៉ូតាស្យូមក្នុងឈាម ប៉ះពាល់ដល់បេះដូង និងអាចប៉ះពាល់ដល់ជីវិតផងដែរ…។

ប្រសិនបើលោកអ្នកមាន ជំងឺខ្សោយតម្រងនោម គួរតែទទួលទានអាហារទាំង៦នេះ ដូចជា៖១.ស៊ុត៖ស៊ុតផ្នែកពណ៌-សមានជាតិប៉ូតាស្យូមទាប គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកខ្សោយតម្រងនោម។លើសពីនេះ ដូចជាពពួកសាច់ត្រី ប្រេងអូលីវ អាស៊ីតខ្លាញ់អូមេហ្គា៣ មានសារធាតុចិញ្ចឹមច្រើន ល្អចំពោះតម្រងនោមផងដែរ។ ២.ខ្ទឹមស៖ខ្ទឹមស គឺជាគ្រឿងទេសមួយជួយឱ្យអាហារយើងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះ ក៏មានអត្ថប្រយោជន៍សម្រាប់អ្នកមាន ជំងឺខ្សោយតម្រងនោមដែរ និងមានមុខងារប្រឆាំងនឹងការរលាក ក៏ដូចជាសមត្ថភាពកាត់បន្ថយកូលេស្តេរ៉ូលក្នុងសរសៃឈាម ជួយបង្កើនមុខងារតម្រងនោមបានល្អ។ ៣.ស្ពៃក្តោប៖ ស្ពៃក្ដោម គឺជាបន្លែល្អសម្រាប់អ្នកខ្សោយតម្រងនោម ព្រោះស្ពៃក្ដោបមានផ្ទុកសារធាតុ phytochemicals ដែលជាសារធាតុជួយប្រឆាំងពពួកបាក់តេរី និងមេរោគផ្សេងៗ។ យើងអាចទទួលទានស្ពៃក្ដោបជាលក្ខណៈស៊ុប សាឡាត់ ឬអាចឆៅ ក៏បានដែរ។

៤.ម្ទេសប្លោកក្រហម៖ ម្ទេសប្លោកក្រហម មានកម្រិតប៉ូតាស្យូមទាប យើងអាចច្នៃជាមុខម្ហូបផ្សេងៗ តាមចំណូលចិត្ដ មិនប៉ះពាល់ដល់តម្រងនោមនោះទេ។ ៥.ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវ សម្បូរទៅដោយ វីតាមីន C និងជាតិសរសៃ និងមានអត្ថប្រយោជន៍ជួយរាងកាយយើងកម្ចាត់ជាតិពុលបានល្អ។ ដូច្នេះ យើងអាចទទួលទានបន្លែនេះបានទាំងឆៅ ចំហុយ ឬស៊ុប ប៉ុន្ដែគួរញ៉ាំជាចំហុយវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់ អ្នកមានបញ្ហាខ្សោយតម្រងនោម។ ៦.ផ្លែប៊ឺរី៖ ផ្លែប៊ឺរី ក៏មានផ្ទុកជាតិប៉ូតាស្យូមទាប ប៉ុន្ដែសម្បូរសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ វាអាចជួយកាត់បន្ថយការរលាកផ្សេងៗ និងល្អសម្រាប់តម្រងនោម៕ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត