ប្រព័ន្ធ​ការពារ​មិន​ទាន់​រឹង​មាំ ហាមដាច់ខាតកុំឱ្យក្មេងតូច ទទួលទានអាហារ៥មុខនេះ
S
Sreyleak Yith
•
3 ម៉ោងមុន

សុខភាព៖ ​នៅពេល​កូន​ប្រុសស្រីនៅវ័យតូច ទាមទារ​ឱ្យប៉ា-ម៉ាក់​យក​ចិត្ត​ទុក​ដាក់ខ្ពស់​បំផុតលើការ[ការពារ]ពួកគេពីជំងឺដម្កាត់ផ្សេងៗ ដ្បិតប្រព័ន្ធ​ការពារ​កុមារតូចៗទាំងនោះ នៅមិន​ទាន់​រឹង​មាំ។ ក្មេងៗត្រូវការអាហារូបត្ថម្ភ​ប្រភេទសម្បូរ​ជីវជាតិ ដូច្នេះ សូមកុំឱ្យក្មេងៗទាំងនោះ ទទួលទានគ្រឿង​កំប៉ុង ឬ​ពពួកអាហារ Fast food ដូចខាងក្រោម…។

១.ភេសជ្ជៈ​គ្រប់ប្រភេទដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករខ្ពស់៖ ទឹក​ក្រូច​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ កាហ្វេ មិនមែន​ជា​ភេសជ្ជៈ​ចាំបាច់​សម្រាប់​កុមារ​ទេ ផ្ទុយ​ទៅ​វិញ​កុមារ​តូច​ៗ​ គួរ​ទទួលទាន​ទឹក​ផ្លែឈើ ឬផ្លែ​ឈើ​ស្រស់​ គឺ​គ្រប់គ្រាន់​ហើយ។ បាន​ជា​កុមារ​មិន​ត្រូវការ​ភេសជ្ជៈ​កំប៉ុង ព្រោះ​ពួកគេ​មិន​ទាន់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង ហើយ​បើ​បណ្ដោយ​ឱ្យទទួលទានគ្រឿង​កំប៉ុង​ទាំង​នោះ អាច​បណ្ដាល​ឱ្យកើត​ជំងឺ​ទឹកនោម​ផ្អែម និង​ប៉ះពាល់ដល់បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ២.មីកំប៉ុង ឬមីកញ្ចប់៖ មី​ មិនមែន​ជា​អាហារ​ល្អ​ចំពោះសុខភាព​កុមារតូចៗឡើយ។ មី ​ត្រូវ​បាន​ផលិត​ឡើងដោយ​ដាក់​សារធាតុ​គីមី​មួយ​ចំនួន ទើប​អាច​រក្សា​ទុក​បាន​យូរ។ វា​មិន​ងាយ​រំលាយ​ឡើយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​កុមារ ​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ពេញ​វ័យ ដូចនេះ​កុំ​ទាន់​ប្រញាប់​ឱ្យពួកគេ​បរិភោគ​អាហារសម្ងួតក្រៀមទាំងនោះ។

៣.អាហារ​ផ្អាប់៖ ចំណី​អាហារ​ផ្អាប់​ មិន​ល្អចំពោះ​សុខភាពកុមារតូចៗឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​ក្រពះ-ពោះវៀន ​មាន​បញ្ហា ដោយសារ​ដំណើរការ​ផ្អាប់​ វា​អាច​ឡើង​មេ។អាហារ​ដែល​កុមារតូចៗ ​មិន​គួរទទួលទាន មាន​ដូចជា ជ្រក់​ត្រសក់ ម៉ាំ ក្ដាម​ត្រាំ និង​ស្វាយ​ត្រាំ​។ ៤.អាហារប្រភេទ Fast food៖ អាហារ Fast food មានដូចជាដំឡូង​បំពង់ ភ្លៅមាន់ ឬ​ស្លាប​មាន់​ចៀន បឺរហ្គ័រ ។ល។ សុទ្ធតែ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ហើយ​ភាគច្រើន​មិនមែន​ប្រើ​តែម្ដងទេ គឺ​អ្នកលក់អាចនឹងវា​ប្រើ​ច្រើន​ដង។ ពពួក​អាហារ​បែប​នេះ ​មិន​ល្អ​ចំពោះ​ខួរក្បាល​កុមារ និង​អាច​ប៉ះពាល់​ដល់​ក្រពះ​-ពោះ​វៀន​​ផងដែរ។៥.ទឹកកក៖ កុមារទទួលទាន​ទឹកកកច្រើន ​អាច​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក ក្ដៅខ្លួន ឬ​ហៀរ​សំបោរ​ ​ដោយសារ​ប្រព័ន្ធ​ការពារពួកគេ មិន​ទាន់​រឹង​មាំ​៕ ដកស្រង់ពី៖ ហេទ្បូ គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត