សារមន្ទីរខេត្តស្វាយរៀង បើកឱ្យចូលទស្សនាវត្ថុបុរាណខ្មែរដោយឥតគិតថ្លៃ
S
Sreyleak Yith
14 មករា 2026 11:00 AM

ក្រុងស្វាយរៀង៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានបើកឱ្យមានការចូលទស្សនាវត្ថុបុរាណខ្មែរដោយឥតគិតថ្លៃ នៅសារមន្ទីរខេត្តដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌តែម្ដង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ..។

តាមរយៈសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានគូសបញ្ជាក់ថា សាធារណជនអាចចូលទស្សនាបាននៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយពេលព្រឹកចាប់ពីម៉ោង៧ៈ០០នាទីដល់ម៉ោង១១ៈ៣០នាទី និងពេលរសៀល ចាប់ពីម៉ោង២ៈ០០នាទី ដល់ម៉ោង៥ៈ៣០នាទី។ មន្ទីរវប្បធម៌បន្ថែមថា​ ការបើកឱ្យចូលទស្សនានេះ ក៏ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ បានសិក្សាស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀងផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត