លើសពីរសជាតិឆ្ងាញ់ ផ្លែស្រកានាគ ក៏មានគុណប្រយោជន៍៤យ៉ាងដល់រាងកាយ
S
Sreyleak Yith
13 មករា 2026 01:00 AM

អត្ថបទទទួលបានសិទ្ធិពី៖ Hello គ្រូពេទ្យ

សុខភាព៖ ផ្លែឈើ តែងមានគុណប្រយោជន៍ដល់រាងកាយ តួយ៉ាង បើនិយាយពី ផ្លែស្រកានាគ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ចំពោះរាងកាយដល់ទៅ៤យ៉ាង។

១.វីតាមីន C៖ ជាវីតាមីន ដែលរាងកាយត្រូវការជាចាំបាច់ ពិសេសជួយប្រឆាំងអុកស៊ីតកម្ម ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ បង្កើតខូឡាជែន ជំនួយការស្រូបយកជាតិដែក និងជួយឱ្យសុខភាពភ្នែករឹងមាំ។ ដូច្នេះ បើលោកអ្នកបរិភោគផ្លែស្រកានាគ ២០០ក្រាម នោះនឹងទទួលបានផ្ទុកវីតាមីន C ៤មិល្លីក្រាម។ 

២.ម៉ាញ៉េស្យូម៖ ផ្លែស្រកានាគ ក៏មានផ្ទុកម៉ាញ៉េស្យូម។ អត្ថប្រយោជន៍ម៉ាញ៉េស្យូម ជួយទៅដល់មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុណ្ណោះក៏ជួយរក្សាចរន្ដឈាមឱ្យដំណើរការល្អ ជំនួយមុខងារប្រព័ន្ធប្រសាទ បេះដូង និង កោសិកាសាច់ដុំ។ បើសិនញុំស្រកានាគ១៧០ក្រាម នោះរាងកាយទទួលបានម៉ាញ៉េស្យូម៦៨មិល្លីក្រាម។

៣.ជាតិសរសៃ​៖ ផ្លែស្រកានាគ ជាប្រភេទផ្លែឈើសម្បូរជាតិសរសៃច្រើន ផ្លែស្រកានាគ ២០០ក្រាម មានផ្ទុកជាតិសរសៃ៧ក្រាម។ អត្ថប្រយោជន៍ជាតិសរសៃ ជួយទៅដល់ប្រព័ន្ធរំលាយអាហារ និងសុខភាពសរសៃឈាមបេះដូង ។ លើសពីនេះ ផ្លែស្រកានាគ ជាផ្នែកមួយសំខាន់នៃរបបអាហារសុខភាព សម្រាប់អ្នកចង់សម្រកទម្ងន់ ឬរក្សាទម្ងន់ឱ្យនៅថេរ ព្រោះជាតិសរសៃអាចជួយពន្យឺតដំណើរ​រំលាយអាហារ​ ធ្វើឱ្យអ្នកញ៉ាំមានអារម្មណ៍ឆ្អែតបានយូរមិនសូវឃ្លានបាយ។ ៤.ជាតិដែក៖ បរិមាណផ្លែស្រកានាគ ១៧០ក្រាម មានជាតិដែក១ក្រាម។ អត្ថប្រយោជន៍ជាតិដែក គឺជំនួយដល់កោសិកាគ្រាប់ឈាមក្រហម និងជួយបង្កើនថាមពលក្នុងរាងកាយ។ ដូច្នេះដើម្បីទទួលបានអត្ថប្រ​យោជន៍​មួយនេះ គួរញ៉ាំ​ផ្លែស្រកានាគឱ្យបាន២០០ក្រាម ​ក្នុងមួយថ្ងៃ ល្អសម្រាប់​ការផលិតកោសិកាគ្រាប់ឈាមក្រហម៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត