ប្រជាជនថៃកំពុងផ្ទុះការសង្ស័យ ជាឪពុកឬកូន ដែលមានទំនាក់ទំនងជាមួយតារាស្រីសិ.ចស៊ីវ័យក្មេង? អនុទីនបដិសេធថា មិនមែនទាំងអស់
Mao Sopha
05 មករា 2026 10:57 AM

រាជធានីភ្នំពេញ៖ លើបណ្តាញសង្គម គេបានឃើញរូបភាពរវាងកូនប្រុសម្នាក់របស់លោក អនុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃចាំផ្ទះ គឺលោក សេរៈនី ឆានវីរគុល (เศรณี ชาญวีรกูล) ហៅប៉េក (เป๊ก) ជាមួយតារាស្រីសិចស៊ីដ៏ល្បី គឺនាង ភីនស៊ូដា តាន់ផៃរ៉ោះ (พินทุ์สุดา ตันไพเราะห์) ហៅ បាលូន (บอลลูน)។ សាធារណជន នាំគ្នាសង្ស័យថា ពួកគេទាំង២នាក់ឪពុកកូន ប្រហែលជាមានទំនាក់ទំនងស្នេហាជាមួយនាង...។

ប៉េក និង បាលូន 
ប៉េក និង បាលូន 

ប៉ុន្តែ អ្វីដែលធ្វើឱ្យប្រជាជនថៃភ្ញាក់ផ្អើលខ្លាំងនោះ គឺពួកគេ ក៏បានឃើញរូបភាពរវាងលោកនាយករដ្ឋមន្រ្តី អនុទីន ជាមួយនាង បាលូន ដែរ។ គេមានចម្ងល់ថា៖«តើលោក អនុទីន ត្រូវជាអ្វីនឹងនាង បាលូន? លោក អនុទីន ជាឪពុក ឬប៉េក ជាកូន ដែលមានទំនាក់ទំនងស្នេហាជាមួយនាង បាលូន?»   

លោក អនុទីន និងនាង បាលូន 
លោក អនុទីន និងនាង បាលូន 

រូបភាពខ្លះ គឺមានលោក អនុទីន និងនាង បាលូន តែ២នាក់ ឯរូបភាពខ្លះទៀត មានពួកគេទាំង៣នាក់តែម្ដង គឺលោក អនុទីន ជាពុក លោក ប៉េក ជាកូន និងនាង បាលូន។ រូបទាំងនោះ ត្រូវបានតារាស៊ិចស៊ី បាលូន បង្ហោះលើបណ្តាញសង្គមដោយខ្លួនឯង ដូចជា អ៊ីនស្ត្រាក្រាម និងហ្វេសប៊ុក ជាដើម។ ទើបនឹងថ្មីៗនេះ នាងបានបង្ហោះរូបមួយចំនួនលើអ៊ីនស្ត្រាក្រាម បង្ហាញពីការដើរលេងរួមគ្នាជាមួយលោក អនុទីន និងលោក ប៉េក ដោយភ្ជាប់ជាមួយសំណេរថា «គ្រួសារដ៏គួរឱ្យស្រឡាញ់»។  

ផេក, បាលូន, និងលោក អនុទីន 
ផេក, បាលូន, និងលោក អនុទីន 

ក្រោយប្រជាជនថៃ កើតការសង្ស័យពេញទឹកពេញដី លោក អនុទីន ក៏ចេញមកលាងជម្រះរឿងអាស្រូវនេះ។ លោកបកស្រាយទៅកាន់អ្នកកាសែតយ៉ាងដូច្នេះថា៖«[នាង បាលូន] គ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយ[ខ្ញុំ]ជាឪពុក ហើយក៏គ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយ[ប៉េក]ជាកូនរបស់ខ្ញុំដែរ»។ សម្តីបកស្រាយនេះ ត្រូវបានចុះផ្សាយដោយកាសែតថៃខាវសដ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ គេអាចនឹងកើតចម្ងល់តទៀតថា បើពិតជាគ្មានអ្វីពាក់ព័ន្ធនឹងគ្នាមែន ចុះហេតុអ្វីពួកគេមានភាពជិតស្និទ្ធយ៉ាងខ្លាំងជាមួយនាង បាលូន បែបនេះ ហើយនាង បាលូន ថែមទាំងហ៊ានប្រើពាក្យថា «គ្រួសារ» ទៅទៀត? 

ផេក និងផ្លេង 
ផេក និងផ្លេង 

ចំពោះប៉េកវិញ លោក និងភរិយា គឺនាង ឈុនធីតា អស្វហេម (ชนม์ทิดา อัศวเหม) ហៅភ្លេង (เพลง) ដែលជាតារាស្រីល្បីឈ្មោះម្នាក់ដែរនោះ បានប្រកាសចែកផ្លូវគ្នានៅចុងឆ្នាំ២០២៥ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល៧ឆ្នាំ ដោយគ្មានពិធីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត