ដើមឆ្នាំ២០២៦! ស្លា.ប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ផ្ទុះកន្លែងជិះស្គីនៅស្វីស

ទីក្រុងហ្សឺណែវ៖ មនុស្សជាច្រើននាក់បានស្លាប់ និងអ្នកផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនៅកន្លែងជិះស្គីដ៏ប្រណិត Alpine ក្នុងទីក្រុង Crans Montana នៃប្រទេសស្វីស។ នេះបើតាមប៉ូលិសអះអាងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១ ខែមករា ឆ្នាំ២០២៦...។

លោក ហ្គែរតាន់ ឡាត់ហ៊ាន (Gaetan Lathion) អ្នកនាំពាក្យប៉ូលិសនៅតំបន់ Wallis canton ភាគនិរតីនៃប្រទេសស្វីស បានប្រាប់ AFP ថា៖«មានករណីផ្ទុះ[..]។ មានអ្នករបួសជាច្រើននាក់ និងអ្នកស្លាប់ជាច្រើននាក់»។ ការផ្ទុះនេះ បានកើតឡើងនៅម៉ោងប្រហែល១ៈ៣០នាទីព្រឹក នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ រូបភាពប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីអគារមួយកំពុងឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមអ្នកសង្គ្រោះបន្ទាន់ កំពុងនៅក្បែរនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


