ក្រុមហ៊ុនអាម៉េរិក កើបលុយជាង៣២៨លានដុល្លារ ពីការលក់អាវុ.ធឱ្យកោះតៃវ៉ាន់
ហៀប ស៊ីថេត
មួយខែមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានអះអាងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ថាក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានចុះកិច្ចព្រមព្រៀងលក់អាវុធតម្លៃ ៣២៨,៥លានដុល្លារឱ្យតៃវ៉ាន់ ខណៈស្ថានការណ៍នៅឯច្រកសមុទ្ទកូនកោះមួយនេះក្ដៅដូចបាយពុះ ដោយសារការធ្វើព្យុះធ្វើភ្លៀងដោយមហាយក្សចិន...។

មែនទែនទៅ អាម៉េរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់រដ្ឋធានីតៃប៉ិ បើ​ទោះបីជា​ដឹងមុនរួចទៅហើយថា ការ​លក់​អាវុធ​ទៅកូនកោះនេះ ធ្វើឱ្យមហាយក្សចិនក្ដៅស្លឹកត្រចៀកក៏​ដោយ។

គេនៅចាំបានថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសលក់អាវុធក្នុងតម្លៃ១១,១ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់សព្វាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាម៉េរិកសម្រាប់កោះនេះ។ ក្រោយមក ស្រាប់តែនាគរាជអាស៊ីចិនកម្រើកខ្លួន ធ្វើលំហាត់សឹកយោធាទ្រង់ទ្រាយធំឡោមព័ទ្ធកោះតៃវ៉ាន់ ដើម្បីជាសារព្រមានចំពោះកោះនេះ និងផ្តាំទៅស្តេចឥន្ទ្រីអាម៉េរិក ជុំវិញការគាំទ្រយ៉ាងចំហចំពោះរដ្ឋធានីតៃប៉ិ ដែលរដ្ឋធានីប៉េកាំងតែងតែចាត់ទុកថាជាសាច់មួយដុំរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត