លំហាត់សឹកយោធាដ៏ធំព័ទ្ធកោះតៃវ៉ាន់ ជាសារព្រមានរបស់រដ្ឋធានីប៉េកាំងប្រាប់ទៅបងធំអាម៉េរិក
ហៀប ស៊ីថេត
3 ខែមុន

រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន បានរិះគន់ជាខ្លាំងចំពោះការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅកាន់កោះតៃវ៉ាន់ ខណៈរដ្ឋធានីប៉េកាំងកំពុងធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះនេះដ៏ក្ដៅគគុក...។

 លោក វ៉ាង យី
លោក វ៉ាង យី

ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ គឺជាការយកអំបិលជះលើដំបៅលើទ្រូងរដ្ឋធានីប៉េកាំង ធ្វើឱ្យអ្នកការទូតចចកចម្បាំងចិន លោក វ៉ាង យី ផ្ទុះកំហឹងជាខ្លាំង។ ជុំវិញបញ្ហានេះ លោក វ៉ាង បានសង្កត់ធ្ងន់ថា៖«ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុជាបន្តបន្ទាប់ ដោយកងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់ និងការលក់អាវុធទ្រង់ទ្រាយធំរបស់សហរដ្ឋអាម៉េរិកទៅឱ្យតៃវ៉ាន់ យើងត្រូវប្រឆាំងពួកគេយ៉ាងម៉ឺងម៉ាត់»។ យ៉ាងណា រដ្ឋាភិបាលកោះ​តៃវ៉ាន់​អះអាង​ថា កោះ​នេះ​មិន​ដែលស្ថិត​ក្រោម​បក្ស​កុម្មុយនីស្ដ​ចិនទេ ហើយ​ការ​ទាមទារ​អធិបតេយ្យភាព​របស់រដ្ឋធានី​ប៉េកាំង​ គឺ​មិន​ស្រប​ច្បាប់។

គេនៅចាំបានថា អាម៉េរិកបានប្រកាសពីកញ្ចប់​នៃការលក់អាវុធ ​មាន​តម្លៃ​ជាង១១ពាន់លាន​ដុល្លារ​​ទៅ​ឱ្យ​កោះតៃវ៉ាន់ ដោយរួមបញ្ចូលទាំងមីស៊ីល យន្តហោះគ្មានមនុស្សបើក ប្រព័ន្ធកាំភ្លើងធំ និងកម្មវិធីយោធា។ ជាការឆ្លើយតប ចិនបានចាប់ផ្តើមធ្វើលំហាត់សឹកយោធារយៈពេល២ថ្ងៃ ជុំវិញកោះនេះ ដែលបង្ហាញឱ្យឃើញថា ចិនកំពុងប្រើយុទ្ធសាស្ត្រព្រួញ១បាញ់ចាប២ ព្រោះថា រដ្ឋធានីប៉េកាំងមិនត្រឹមតែគំរាមកោះតៃវ៉ាន់ទេ ប៉ុន្តែក៏កំពុងផ្ញើចុតហ្មាយទៅកាន់រាជធានីតូក្យូផងដែរ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី (Sanae Takaichi) ព្រមានឆ្លើយតបផ្នែកយោធា ប្រសិនបើចិនហ៊ានត្របាក់លេបតៃវ៉ាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត