មនុស្ស១៦នាក់ក្លាយជាចំណីព្រះអគ្គិ នៅឥណ្ឌូណេស៊ី
រដ្ឋធានីហ្សាការតា៖ អគ្គិភ័យលេបត្របាក់ផ្ទះមួយកន្លែងក្នុងទីក្រុងម៉ាណាដូ (Manado) នៅលើកោះស៊ូឡាវេស៊ី(Sulawesi) នៃប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្ស១៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ។

ខ្សែវីដេអូរបស់ទូរទស្សន៍ Metro TV បានបង្ហាញពីភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសសន្ធៅ ដោយបានសម្លាប់មនុស្ស១៦នាក់ ហើយអាជ្ញាធរនៅតែកំពុងស៊ើបអង្កេតរកមូលហេតុ។ លោក ជីមមី រ៉ូទីនស៊ូលូ (Jimmy Rotinsulu) ប្រធានផ្នែកពន្លត់អគ្គិភ័យនៃទីក្រុងម៉ាណាដូ បានប្រាប់ទូរទស្សន៍ Metro TV ថា អ្នករស់នៅក្នុងផ្ទះភាគច្រើនជាមនុស្សចាស់ ហើយត្រូវបានជាប់នៅខាងក្នុងអគារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត