គុណភាពខ្យល់នៅថៃ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ពេញមួយសប្តាហ៍ក្រោយ
N
Nary Vann
21 ធ្នូ 2025 06:30 AM

រាជធានីបាងកក៖ នាយកដ្ឋានត្រួតពិនិត្យការបំពុល ហៅកាត់ថា PCD បានរាយការណ៍ថា ប្រជាជននៅក្នុងប្រទេសថៃ ត្រូវបានព្រមានថា នឹងជួបប្រទះកម្រិតខ្ពស់នៃផ្សែងអ័ព្ទដ៏គ្រោះថ្នាក់ពេញមួយសប្តាហ៍ក្រោយ...។

កម្រិតភាគល្អិតពុលក្នុងខ្យល់ ជាពិសេស PM2.5 កំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន ដោយឈានដល់កម្រិតពណ៌ទឹកក្រូច ដែលប៉ះពាល់ដល់សុខភាព នៅក្នុងតំបន់ភាគឦសាន និងតំបន់ទំនាបកណ្តាល។ កម្រិតសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាលសម្រាប់ PM2.5 គឺ៣៧៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុន្តែកម្រិតមធ្យមដែលត្រូវបានវាស់នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍មានចាប់ពី៤៨ដល់៦០,៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅទូទាំងតំបន់ផ្សេងៗគ្នា។ រាជធានីបាងកក ស្ថិតក្នុងតំបន់ពណ៌ទឹកក្រូច មាន PM2.5 ចន្លោះពី២៥,៤​ទៅ៥៧,៨មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ស្រុកចំនួន១២ ក្នុងរាជធានីបាងកក បានរាយការណ៍ថាមានកំហាប់ PM2.5 ខ្ពស់បំផុត ដោយ បាងណា នាំមុខគេនៅ៤៨,១មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

PCD ប្រមើលមើលថា កម្រិតទាំងនេះនឹងបន្តកើនឡើងលើសពីស្ដង់ដារសុវត្ថិភាព រហូតដល់ថ្ងៃទី២៦ធ្នូ ហើយរាជធានីបាងកក និងតំបន់ភាគឦសាន និងកណ្តាលរងផលប៉ះពាល់ខ្លាំងបំផុត។ ប្រជាពលរដ្ឋ​ត្រូវ​បានណែនាំ​ឱ្យ​ចៀសវាង​ការ​ដុត​សំរាមនៅកន្លែងបើកចំហ និង​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​។ ក្រុមដែលងាយរងគ្រោះ រួមមានអ្នកជំងឺ កុមារ មនុស្សចាស់ជរា និងស្ត្រីមានផ្ទៃពោះ ត្រូវបានគេណែនាំឱ្យយកចិត្តទុកដាក់បន្ថែម និងជៀសវាងសកម្មភាពក្រៅផ្ទះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត