ថៃ ខ្នះខ្នែងទាក់ទងទៅភាគីជាច្រើន មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសនៅថ្ងៃទី២២ធ្នូ
ម៉េងហុង
20 ធ្នូ 2025 01:32 AM

រាជធានីបាងកក៖ ថៃកំពុងរៀបចំខ្លួនសម្រាប់ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ខែធ្នូខាងមុខ ដោយរដ្ឋមន្រ្តីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ បញ្ជាក់ពីជំហរលើបញ្ហាព្រំដែនថៃ-កម្ពុជា ជាមួយភាគីជាច្រើន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នាថ្ងៃទី១៩ធ្នូ។

ក្រសួងការបរទេសថៃ បានប្រកាសថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសនៅថ្ងៃទី២២ ខែធ្នូ នៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះជាវេទិកាមួយដើម្បីបញ្ជាក់ពីជំហររបស់ប្រទេសថៃលើស្ថានភាពព្រំដែនថៃ-កម្ពុជាដែលកំពុងបន្ត។ លោករដ្ឋមន្ត្រីការបរទេស សីហស័ក្តិ បានសង្កត់ធ្ងន់ថា ប្រទេសថៃបើកចំហសម្រាប់ការពិភាក្សានៅក្នុងក្របខ័ណ្ឌអាស៊ាន ហើយជឿជាក់ថា យន្តការអាស៊ានអាចដើរតួនាទីស្ថាបនាដោយផ្អែកលើការពិត។

រូបភាពឯកសារ
រូបភាពឯកសារ

ទាក់ទងនឹងការហៅទូរសព្ទរវាងលោក សីហស័ក្តិ និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្រសួងការបរទេសថៃ បានបញ្ជាក់ថា លោក សីហស័ក្តិ បានចរចាជាមួយភាគីជាច្រើន រួមទាំងលោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាម៉េរិក និងសហភាពអឺរ៉ុប ដោយបានបញ្ជូនសារដូចគ្នា។ លើសពីនេះ លោក សីហស័ក្តិ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពិភាក្សាយោធារវាងភាគីកម្ពុជា-ថៃ មុនពេលការចរចាសន្តិភាពណាមួយអាចចាប់ផ្តើម។ មហាយក្សចិនក៏បានបង្ហាញពីការត្រៀមខ្លួនគាំទ្រការចរចា ប្រសិនបើចាំបាច់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត