សារព័ត៌មានពិភពលោក Al Jazeera ហៅប្រាសាទដែលថៃកម្ទេចនិងចង់បាន ថាជា«ប្រាសាទខ្មែរ»
ហៀប ស៊ីថេត
23 មករា 2026 06:30 AM

រាជធានីភ្នំពេញ៖ មិនមែនប្រើពាក្យថា ប្រាសាទ ដែលស្ថិតក្នុងតំបន់ជម្លោះរវាងកម្ពុជា-ថៃនោះទេ តែ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ជាសារព័ត៌មានអន្តរជាតិដ៏ធំ បានហៅប្រាសាទតាមព្រំដែនដែលបែកបាក់ដោយសារយោធាថៃវាយប្រហារ ថាជាប្រាសាទរបស់ខ្មែរ។ Al Jazeera បានចុះផ្សាយព័ត៌មានជាវីដេអូ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយដាក់ចំណងជើងថា «ប្រាសាទបុរាណខ្មែរ រងរបួសក្នុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ តាមរយៈការដាក់ចំណងជើងត្រង់ៗបែបនេះ មានន័យស្មើនឹង Al Jazeera ព្រមទទួលស្គាល់ និងចង់ប្រាប់ទៅពិភពលោកថា ប្រាសាទទាំងអស់នេះ ជារបស់ខ្មែរ។   

ថៃតែងតែពុលទឹកមាត់ខ្លួនឯងថា ទឹកដី និងប្រាសាទនៅតាមបណ្តោយព្រំដែនកម្ពុជា [ជា]របស់ខ្លួន ទាំងដែលដឹងច្បាស់ក្នុងចិត្តថា ទាំងនោះជា ទឹកដី និងប្រាសាទបុរាណដ៏ពិសិដ្ឋរបស់ខ្មែរ។ យ៉ាណា ពេលនេះ ថៃកាន់តែខ្មាសគេដូចដើរស្រាត មិនដឹងយកមុខទុកនៅឯណា ព្រោះថា ថៃចង់លាបពណ៌កម្ពុជាលើឆាកអន្តរជាតិ តែត្រូវកាសែត Al Jazeera ទម្លាយភស្តុតាងពីការបំផ្លាញបេតិកភណ្ឌខ្មែរ តាមការចុះផ្សាយស្តែងៗថា ប្រាសាទ​បុរាណ​ខ្មែរ​ជាច្រើនមាន​ស្នាម​របួស​ដោយសារ​សង្គ្រាម។

<br />

ថៃបានអញ្ជើញអ្នកកាសែត Al Jazeera មួយចំនួនទៅព្រំដែនក្នុងបំណងមួលបង្កាច់ និងបង្ខូចឈ្មោះកម្ពុជា ប៉ុន្តែបែរជាចំណេះជិះកឯងទៅវិញ ព្រោះថា អ្នកកាសែត Al Jazeera បានចាត់ទុកប្រាស្រាទដែលមានស្នាមរបួស ខូចខាត ធ្លុះធ្លាយ និងបាក់បែកទាំងនោះគឺជាប្រាសាទបុរាណខ្មែរលោក តូនី ឆេង (Tony Cheng) ស្ថិត​ក្នុង​ចំណោម​អ្នក​កាសែតរបស់ Al Jazeera ដែលយោធាថៃនាំទៅព្រំដែន បានអត្ថាធិប្បាយក្នុងការផ្សាយព័ត៌មានជាវីដេអូថា៖«បញ្ហាមួយក្នុងចំណោមបញ្ហាធំៗនៃជម្លោះរវាងប្រទេសថៃ និងកម្ពុជានេះ គឺរឿងប្រវត្តិសាស្ត្រ។ បន្ទាត់ព្រំដែនដែលអូសបន្លាយប្រវែង៨០០គីឡូម៉ែត្រ តែងតែមានការដេញដោលគ្នា។ ជម្លោះនៃការទាមទារខ្លះមានតាំងពីសម័យអាណានិគម និងយូរជាងនេះទៅទៀត...»

លោក តូនី ឆេង
លោក តូនី ឆេង

អ្នកកាសែតខាងលើបានបន្ថែមថា៖«..អ្នកអាចមើលឃើញប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាតទាំងនេះ ច្បាស់ណាស់ថាជាសិល្បៈបុរាណខ្មែរ មានតាំងពីសម័យដែលអាណាចក្រខ្មែរបានលាតសន្ធឹងពាសពេញអាស៊ីអាគ្នេយ៍។ [...] បញ្ហាមួយទៀតនៅទីនេះ គឺប្រាសាទបុរាណទាំងនេះ ដែលស្ថិតនៅតាមបណ្តោយព្រំដែន បានក្លាយជាជនរងគ្រោះដោយសារសង្គ្រាម។ អ្នកអាចមើលឃើញពីការខូចខាតយ៉ាងច្រើននៅទីនេះ។ ចម្លាក់ដ៏ស្រស់ស្អាតទាំងនេះដែលដាប់ឆ្លាក់លើថ្ម ប្រែទៅជាស្នាមគ្រាប់កាំភ្លើងនៅគ្រប់ទីកន្លែង ចំណែកនៅកន្លែងផ្សេងទៀតក្នុងប្រាសាទតាក្របី ដែលធ្លាប់តែឈរយ៉ាងរឹងមាំអស់រយៈពេលជិត៨០០ឆ្នាំមកហើយនោះ ឥឡូវនេះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង»៕

ប្រាសាទតាកម្របី
ប្រាសាទតាកម្របី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត