បង់ក្លាដែស​រង្គោះរង្គើ​ដោយ​ភាពចលាចល​ បន្ទាប់ពី​ការស្លា.ប់​របស់​មេដឹកនាំ​និស្សិត
N
Nary Vann
19 ធ្នូ 2025 09:30 AM

រដ្ឋធានីដាកា៖ ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយទូទាំងរដ្ឋធានីដាកា និងទីក្រុងផ្សេងទៀតក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីការតវ៉ាដោយហិង្សាលើការស្លាប់របស់មេដឹកនាំយុវជនដ៏មានប្រជាប្រិយមួយរូប ជាមួយនឹងការព្រួយបារម្ភអំពីភាពចលាចលបន្ថែមទៀត នៅមុនការបោះឆ្នោតថ្នាក់ជាតិ។

មេដឹកនាំយុវជនអាយុវ័យ៣២ឆ្នាំដែលមានឈ្មោះថា សារីហ្វ អូស្ម៉ាន់ ហាឌី (Sharif Osman Hadi) គឺជាអ្នកនាំពាក្យរបស់អង្គការ Inquilab Mancha ឬ Platform for Revolution ហើយបានចូលរួមក្នុងការតវ៉ាដែលដឹកនាំដោយនិស្សិត បានផ្តួលរំលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ស៊ីក ហាស៊ីណា (Sheikh Hasina) កាលពីឆ្នាំមុន។ គាត់​ត្រូវ​បាន​បាញ់​ចំ​ក្បាល​ដោយជនមិនស្គាល់អត្តសញ្ញាណ​នៅ​រដ្ឋធានីដាកា​ នៅ​ថ្ងៃទី១២ធ្នូ ​មុន​ពេល​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ លោក ហាឌី ត្រូវបានព្យាបាលដំបូងនៅមន្ទីរពេទ្យក្នុងស្រុកមួយ មុនពេលត្រូវបានបញ្ចូនតាមយន្តហោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីទទួលបានព្យាបាលកម្រិតខ្ពស់ តែគាត់បានស្លាប់បន្ទាប់ពីចំណាយពេល៦ថ្ងៃក្រោយមក។

លោក ហាឌី ជាអ្នករិះគន់ឥណ្ឌាដោយឥតសំចៃមាត់ ហើយអង្គការ Inquilab Mancha ពិពណ៌នានៅលើគេហទំព័ររបស់ខ្លួនថា ជាវេទិកាវប្បធម៌បដិវត្តដែលត្រូវបានបំផុសគំនិតដោយស្មារតីនៃការបះបោរ។ នៅពេលដែលភាពតានតឹងកើនឡើង ការតវ៉ាបានបង្ហាញពីពាក្យស្លោកដែលទាមទារយុត្តិធម៌ ដោយក្រុមបាតុករបានបំផ្លិចបំផ្លាញការិយាល័យរបស់កាសែតធំៗ រួមទាំង Prothom Alo និង Daily Star ផងដែរ។ ប៉ូលិស និងទាហានប៉ារ៉ា បន្ថែមត្រូវបានឈរជើង ដើម្បីរក្សាសណ្តាប់ធ្នាប់ ចំពេលមានការភ័យខ្លាចនៃអំពើហិង្សាបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត