
រាជធានីភ្នំពេញ៖ ដោយសង្កេតឃើញពីការជួយគ្នាក្នុងគ្នាដែលយោធាថៃឈ្លានពាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ធ្នូនេះ បានបង្ហោះសារនៅលើហេ្វសប៊ុក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តការគាំទ្រ ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព និងនគរបាលជាតិ ក្នុងការការពារទឹកដី…។

សម្តេចនាយករដ្ឋមន្រ្តី សរសេរសារយ៉ាងដូច្នេះថា៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះ នឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ នៅបន្តជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិ ក្នុងបេសកកម្មការការពារទឹកដី»។

គួរដឹងថា ទោះបីជាមានកិច្ចអន្តរាគមន៍របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏គ្មានន័យអ្វីទាំងអស់សម្រាប់យោធាឈ្លានពានថៃ ដោយមកដល់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ នៅតែបន្តវាយប្រហារមកលើកម្ពុជា តាមរយៈការប្រើអាវុធសាហាវៗ ដូចជា យន្តហោះចម្បាំង F-16 និងរថក្រោះ ជាដើម៕




