មេប៉ូលិសភ្នំពេញបញ្ជាក់ថា ​ធី សុវណ្ណថា ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ
ហាក់ អ៊ីឌី
13 ធ្នូ 2025 07:46 AM

រាជធានីភ្នំពេញ៖ អ្នកនាង ធី សុវណ្ណថា អតីតអភិបាលរងក្រុងអរិយក្សត្រ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការហើយ បន្ទាប់ពីអ្នកនាងយកបណ្តាញសង្គមធ្វើជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលគ្មានការអនុញ្ញាតដោយច្បាប់។ ទន្ទឹមនោះ ការចាប់ខ្លួនអ្នកនាង និងស្វាមី ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចការកោះហៅទៅបំភ្លឺ ជុំវិញការបង្ហោះសារខ្លីៗអំពីកងទ័ពកម្ពុជាឈរជើងនៅព្រំដែន ដែលកំពុងរងការឈ្លានពានពីយោធាថៃ លើបណ្ដាញសង្គម...។

អ្នកនាង ធី សុវណ្ណថា
អ្នកនាង ធី សុវណ្ណថា

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទ នារសៀលថ្ងៃទី១៣ ខែធ្នូនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាង ធី វណ្ណថា ពិតជាត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការរាជធានីភ្នំពេញហើយ ប៉ុន្តែចំពោះបទចោទយ៉ាងណានោះ លោកមិនអាចបញ្ជាក់បានទេ ព្រោះនេះជាសិទ្ធិសម្រេចរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សូមជម្រាបថា ការចាប់ខ្លួនអ្នកនាង ធី សុវណ្ណថា ដែលកន្លងមក បានបង្ហោះសំណេរជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជារឿយៗ មានការច្រានចោលព័ត៌មានទាំងនោះ ពីសំណាក់បណ្ដាស្ថាប័នជាតិធំៗផងដែរ ដោយចាត់ទុកថា ជាដំណឹងក្លែងក្លាយ បង្កភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខជាតិ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត