អាជ្ញាធរខេត្តបាត់ដំបង បង្ហាញទីតាំងមណ្ឌលភៀសសឹកចំនួន១៣ ក្នុងស្រុកចំនួន៣
S
Sreyleak Yith
2 ខែមុន

ក្រុងបាត់ដំបង៖ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរមកស្នាក់នៅបណ្ដោះអាសន្ន គេចចេញពីការបាញ់ប្រហារពីយោធាថៃ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទីតាំងមណ្ឌលភៀសសឹកចំនួន១៣ទីតាំងនៅក្នុងមូលដ្ឋាន ស្រុកបវេល ស្រុកថ្មគោល និងស្រុករតនៈមណ្ឌល។ នេះបើយោងតាម រដ្ឋបាលខេត្តបាត់ដំបង បង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃ១០ធ្នូនេះ។

រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទីតាំងមណ្ឌលប្រជាពលរដ្ឋភៀសសឹកទាំង១៣កន្លែងនោះរួមមាន៖ ទីតាំង ស្រុកបវេល មាន៥មណ្ឌលដូចជា៖ មណ្ឌលសុវត្ថិភាពវត្តក្សត្រីក្ដុល ស្ថិតនៅភូមិក្តុលក្រោម ឃុំក្ដុលតាហែន, មណ្ឌលសុវត្ថិភាពវត្តអូរដូនពៅ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស, មណ្ឌលសុវត្ថិភាពវត្តដាច់ព្រាត់ ស្ថិតក្នុងភូមិដាច់ព្រាត់ ឃុំបវេល, មណ្ឌលសុវត្ថិភាពវត្តសាំងរាំង ស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល, មណ្ឌលសុវត្ថិភាពវត្តខ្នាចរមាស ស្ថិតនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស។ ក្នុងនោះ អាចទាក់ទងមកកាន់លេខទូសព្ទ ០១៧ ៩៨៧ ៨៨៩, ០១២ ៥៥៦ ៥៥៩, ០១២ ៦៩៨ ០១៨, ០១១ ៧៩៩ ០៨១, ០១២ ២៥៤ ៤០៤, ០៩៧ ៩៩៩៩ ២២២២។ រីឯ ស្រុកថ្មគោល ៣មណ្ឌលរួមមាន៖ មណ្ឌលសុវត្ថិភាពវត្តឧត្តមមុនីវង្ស ស្ថិតនៅភូមិថ្មី ឃុំបន្សាយត្រែង, មណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតនៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ, មណ្ឌលសុវត្ថិភាពវត្តហ្លួងផែង ស្ថិតក្នុងភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ។ ចំពោះលេខទំនាក់ទំនងតាមរយៈ ០១៦ ៨៣១ ៩០៦, ០១២ ៨៦៤ ៨៦១, ០១២ ២៥៤ ៤០៤, ០៩៧ ៩៩៩៩ ២២២, ០១១ ៧៩៩ ០៨១។

<br />

ដោយទ្បែក ស្រុករតនមណ្ឌល មាន៤មណ្ឌលរួមមាន៖ មណ្ឌលសុវត្ថិភាពវត្តសៅលិច ស្ថិតក្នុងភូមិបាណង់ ឃុំស្ដៅ, មណ្ឌលសុវត្ថិភាពវត្តបឹងអំពិល ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ, មណ្ឌលសុវត្ថិភាពវត្តសួស្តីត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង, មណ្ឌលសុវត្ថិភាពដីបំរុងសាលាស្រុក ស្ថិតក្នុងភូមិបាណង់ ឃុំស្ដៅ អាចទាក់ទងមកលេខ ០១១ ៨០៦ ៦៧០, ០១២ ៥២៣ ៩៣១, ០១២ ៦៧៣ ៦៥៨, ០៨៩ ៩៣៨៣៧៥។ សូមជម្រាបថា ក្រោយថៃបា.ញ់ផ្លោងចូលស្រុកភ្នំព្រឹកចំនួន២គ្រា.ប់ និងចល័តរថក្រោះ ចូលស្រុកសំពៅលូន នៅថ្ងៃ១០ធ្នូនេះ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបង្ហោះសារលើបណ្តាញសង្គមប្រាប់ឱ្យពលរដ្ឋ ប្រញាប់ភៀសខ្លួនទៅស្រុកបវេល និងស្រុកថ្មគោល។ ជាមួយគ្នា មន្ទីរអប់រំខេត្តបាត់ដំបង ក៏បានសម្រេចបិទសាលារៀនទាំងអស់ក្នុងស្រុកសំឡូត, ស្រុកកំរៀង, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត