កងទ័ពជើងទឹកថៃ ពង្រាយកម្លាំងទ្រង់ទ្រាយធំតាមសមុទ្រ ប៉ងឈ្លានពានកម្ពុជា
N
Nary Vann
10 ធ្នូ 2025 07:00 AM

រាជធានីបាងកក៖ កងទ័ពជើងទឹកថៃ បានបើកប្រតិបត្តិការដ៏ធំមួយ ប្រមូលផ្តុំកងកម្លាំងគ្រប់ដែនសមុទ្រ ផ្លូវអាកាស និងដីគោក តាមខេត្តចន្ទបុរី-ត្រាច ក្នុងចេតនាឈ្លានពានលើអធិបតេយ្យភាពកម្ពុជា។

យោងតាមរបាយការណ៍ថ្ងៃទី១០ ខែធ្នូ ពីកងកម្លាំងការពារព្រំដែនចន្ទបុរី-ត្រាច កងទ័ពជើងទឹកថៃ បានបង្កើនប្រតិបត្តិការរបស់ខ្លួន ដោយដាក់ពង្រាយនាវា HTMS Thepa (អេច ធី អ៊ិម អេស ថេផា) សម្រាប់ការល្បាត និងឃ្លាំមើលគ្រប់ម៉ោង។ ថៃប្រកាសថា ក្រុមនាវិកស្ថិតក្នុងការត្រៀមខ្លួនប្រយុទ្ធពេញលេញ ហើយប្រព័ន្ធសព្វាវុធត្រូវបានបំពាក់សម្រាប់ការឆ្លើយតបភ្លាមៗ។ កងទ័ពជើងទឹកថៃក៏បានព្រមានដល់កប៉ាល់នេសាទថៃទាំងអស់ ជៀសវាងការធ្វើដំណើរក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ និងបានជំរុញឱ្យអ្នកនេសាទរាយការណ៍ពីការឃើញនាវាចម្បាំងកម្ពុជាជាបន្ទាន់ទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពជើងទឹកថៃ។ នៅថ្ងៃទី៩ខែធ្នូ នាវា HTMS Thepa បានចូលរួមជាមួយប្រតិបត្តិការជើងគោក ដោយប្រើប្រាស់កាំភ្លើងធំរបស់ខ្លួនដើម្បីវាយប្រហារទីតាំងនានានៅខាងកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត