ព្រោះបារម្ភពីសុវត្ថិភាព កម្ពុជា សម្រេចដកកីឡាករ-កីឡាការិនីខ្លួន ចេញពីការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ
S
Soriya Sou
10 ធ្នូ 2025 04:30 AM

រាជធានីភ្នំពេញ៖ ទីបំផុត កម្ពុជា បានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ២០២៥ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសថៃ (ជាប្រទេសកំពុងបង្កសង្គ្រាមដាក់កម្ពុជា)។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជូនដំណឹងអំពីការដកខ្លួននេះ តាមរយៈលិខិតនៅព្រឹកថ្ងៃទី១០ធ្នូ ឆ្នាំ២០២៥…។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា ការដកខ្លួនរបស់កម្ពុជាពីការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ នាពេលនេះ ធ្វើឡើងដោយសារក្ដីបារម្ភពីសុវត្ថិភាព និងមានសំណូមពរយ៉ាងទទូចពីក្រុមគ្រួសាររបស់កីឡាករ-កីឡាការិនី។ ក្រោយការដកខ្លួន គណៈប្រតិភូកម្ពុជា នឹងដឹកនាំកីឡាករ-កីឡាការិនី ត្រឡប់មកកម្ពុជាវិញភ្លាមៗ។ សូមជម្រាបថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាតែ១៥០នាក់ប៉ុណ្ណោះ ទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលថៃទទួលធ្វើជាម្ចាស់ផ្ទះ ដោយបានបើកជាផ្លូវការនៅថ្ងៃទី៩ធ្នូ។

ការប្រកាសដកខ្លួនរបស់កម្ពុជា ចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅថៃ ស្របពេលកងកម្លាំងយោធាកម្ពុជា-ថៃ កំពុងផ្ទុះអាវុធដាក់គ្នានៅតាមបណ្ដោយព្រំដែន ខណៈថៃកំពុងសង្រ្គឺតធ្មេញប្រកាសមិនដកថយ ក្នុងការឈ្លានពានទឹកដីកម្ពុជា។ ប៉ុន្តែកងកម្លាំងកម្ពុជា បានកំពុងឈរជើងការពារទឹកដីបានយ៉ាងរឹងមាំ។ ដូចលើកមុនដែរ សង្គ្រាមលើកនេះ ដែលចាប់ផ្តើមតាំងពីថ្ងៃ៧ធ្នូមក គឺភាគីថៃជាអ្នកបង្កឡើងមុន៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត