ពេលកំពុងទប់ទល់នឹងថៃ វីរកងទ័ពកម្ពុជា ជក់បារីឡើងរំភើយ ស្មារតីធម្មតាគ្មានព្រឺព្រួចសូម្បីបន្តិច
Mao Sopha
08 ធ្នូ 2025 12:31 PM

មានវីដេអូខ្លីមួយ ដែលអង្គភាព SBM News ទទួលបាន បង្ហាញពីស្មារតីយ៉ាងស្វាហាប់អស្ចារ្យរបស់វីរកងទ័ពកម្ពុជា។ មនុស្សទូទៅ ឬអាចជាកងទ័ពផង អាចនឹងស្លន់ស្លោ ឬភិតភ័យ ពេលឮសំឡេងផ្ទុះអាវុធ ពិសេសស្ថិតក្នុងការប្រយុទ្ធគ្នា ប៉ុន្តែកងទ័ពកម្ពុជាក្នុងវីដេអូនេះ ស្ទើរតែមានអារម្មណ៍ថា ខ្លួនមិនមែនកំពុងប្រឈមុខនឹងអាវុធ ហើយសឹងតែចាត់ទុកសំឡេងផ្ទុះអាវុធពីខាងសត្រូវ គ្រាន់តែជាសំឡេងសត្វចាបប៉ុណ្ណោះ។

វីរកងទ័ពកម្ពុជាម្នាក់ កាន់អាវុធបណ្តើរ ជក់បារីបណ្តើរយ៉ាងរំភើយ។ វីរកងទ័ពរូបនេះ និយាយផង សើចផងជាមួយស្មារតីអង់អាចថា «បានបាញ់តដៃ ជាតិជាងប៊ូសស្រ្តងទៀត»។ ពេលនោះ គាត់ ងើយទៅលើ (ទំនងជាឃើញឃើញយន្តចម្បាំងសត្រូវ) ហើយក៏និយាយទាំងការបង្ហុយផ្សែងបារីតាមមាត់ ទៅកាន់យុទ្ធជនជាសមមិត្តស្លាប់រស់ថា «ដាក់អាធំហ្នឹងមើល»។

បន្ទាប់មក វីរកងទ័ពកម្ពុជារូបនេះដដែល ស្រែកប្រាប់ទៅយុទ្ធជនផ្សេងទៀតថា «ដាក់ទៅមេ» ហើយក៏និយាយថា «អូខេ» ពេលយុទ្ធជនផ្សេងទៀតនោះ បានបាញ់ទប់ទល់នឹងការឈ្លានពានរបស់សត្រូវ។ កងទ័ពថៃ បានបើកការបាញ់ប្រហារលើកម្ពុជាសាជាថ្មី ចាប់តាំងពីរសៀលថ្ងៃ៧ធ្នូ ហើយរហូតមកយប់ថ្ងៃ៨ធ្នូនេះ នៅមិនទាន់ឈប់នោះទេ៕

(ដើម្បីសុវត្ថិភាពរបស់វីរកទ័ពយើង និងដោយគោរពវិជ្ជាជីវៈ រួមទាំងអនុវត្តតាមក្រសួង-ស្ថាប័នមានសមត្ថកិច្ច អង្គភាពយើងខ្ញុំ មិនអាចបង្ហោះរូបភាព និងវីដេអូអំពីសកម្មភាពរបស់កងទ័ពយើងឡើយ)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត