បាងកកប្រកាសអាសន្ន ខណៈជំនន់ទឹកភ្លៀងគំរាមកំហែងសហគមន៍មាត់ទន្លេចំនួន១១ នៅសប្តាហ៍នេះ
N
Nary Vann
07 ធ្នូ 2025 04:30 AM

រាជធានីបាងកក៖ រដ្ឋបាលរាជធានីបាងកក ហៅកាត់ថា BMA បានចល័តបុគ្គលិកតាមដានយ៉ាងដិតដល់លើការកើនឡើងនៃកម្ពស់ទឹកជំនន់ ដែលអាចកើតឡើងចាប់ពីថ្ងៃ៦ ដល់ទី១២ខែធ្នូ បន្ទាប់ពីនាយកដ្ឋានជលសាស្ត្របានចេញការព្រមានថា កម្ពស់ទឹកទន្លេចៅប្រាយ៉ានឹងកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅចន្លោះម៉ោង៨ព្រឹកដល់ម៉ោង២ល្ងាច។ នេះបើយោងតាមកាសែតថៃ The Nation។


សហគមន៍សរុបចំនួន១១ នៅទូទាំងស្រុកចំនួន៦​ ដែលមានទីតាំងនៅខាងក្រៅទំនប់ការពារទឹកជំនន់របស់រាជធានី ប្រឈមនឹងហានិភ័យនៃផលប៉ះពាល់ដោយផ្ទាល់។ ប្រជាពលរដ្ឋជាង៣២០គ្រួសារ អាចប្រឈមនឹងទឹកជំនន់ ប្រសិនបើទឹកឡើងបាក់ច្រាំងទន្លេ។ BMA ជំរុញឱ្យអ្នកស្រុកតាមដានការអាប់ដេតក្នុងពេលជាក់ស្តែង ហើយត្រៀមខ្លួនដើម្បីស្នើសុំជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ។ យោងតាមនាយកដ្ឋានរបស់ BMA សហគមន៍ដែលមានហានិភ័យចំនួន១១ ស្ថិតនៅតាមដងទន្លេចៅប្រាយ៉ា, Khlong Bangkok Noi និង Khlong Mahasawat ក្នុងស្រុក Dusit, Phra Nakhon, Bang Kho Laem, Yan Nawa, Bangkok Noi និង Khlong San។ 

តំបន់ទំនាបទាំងនេះអាចមានប្រជាជនរស់នៅប្រហែល១០៧០នាក់ ហើយមានភាគរយខ្ពស់ដែលនឹងរងផលប៉ះពាល់ដោយផ្ទាល់ ប្រសិនបើកម្រិតទឹកកើនឡើងបន្ថែមទៀត។ នាយកដ្ឋានជលសាស្ត្រនៃកងទ័ពជើងទឹកថៃ បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែធ្នូ។ ទន្ទឹមនោះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​របាំង​ទឹកជំនន់​ត្រូវ​បាន​ណែនាំ​ឱ្យ​តាមដាន​ព័ត៌មាន​ឱ្យ​បាន​ដិតដល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត