អ៊ីស្រាអែលបង្កើនលុយចំណាយពង្រឹងខឿនការពារជាតិឆ្នាំ២០២៦ ដល់៣៤ពាន់លានដុល្លារ
N
Nary Vann
05 ធ្នូ 2025 11:00 AM

រដ្ឋធានីហ្សេរុយសាឡឹម៖ ការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានរាយការណ៍ថា ថវិកាការពារជាតិរបស់អ៊ីស្រាអែលសម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់ចំនួន ១១២ពាន់លានshekels ឬត្រូវនឹង៣៤,៦៣ពាន់លានដុល្លារ ពោលគឺកើនឡើងពីថវិកាចំនួន៩០ពាន់លានshekels នៅក្នុងសេចក្តីព្រាងមុន...។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល​ ខាតហ្ស (Israel Katz) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បេហ្សាលេល ស្មូទ្រីច (Bezalel Smotrich) បានយល់ព្រមលើក្របខ័ណ្ឌចំណាយលើវិស័យការពារជាតិ ខណៈគណៈរដ្ឋមន្ត្រីបានចាប់ផ្តើមពិភាក្សាអំពីថវិកានៅឆ្នាំក្រោយ ដែលចាំបាច់ត្រូវអនុម័តនៅខែមីនា ឬអាចនាំទៅរកការបោះឆ្នោតថ្មី។ លោក ខាត់ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់យោធាក្នុងការបំពេញតម្រូវការរបស់អ្នកប្រយុទ្ធ។

សង្រ្គាមនៅហ្កាហ្សា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការបែងចែកហិរញ្ញវត្ថុ ដោយការចំណាយយោធាឆ្នាំ២០២៤ ឈានដល់៣១ពាន់លានដុល្លារ ដោយសារជម្លោះជាមួយក្រុមហាម៉ាស និងហេសបូឡា។ កញ្ចប់ថវិកាឆ្នាំ២០២៦ តំណាងឱ្យការកើនឡើងចំនួន ៤៧ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០២៣ ដោយលោក ស្មូទ្រីច បានកត់សម្គាល់ថា វាមានគោលបំណងពង្រឹងកងទ័ព ខណៈពេលដែលផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច និងការសង្គ្រោះប្រជាពលរដ្ឋ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត