រួសរាន់ឡើង អ្នកមានជំនាញ៣នេះត្រូវប៉ាន់ហើយ! ក្រសួងអភិវឌ្ឍន៍ជនបទកំពុងជ្រើសរើសមន្ត្រីកិច្ចសន្យា៤រូប
S
Sreyleak Yith
01 ធ្នូ 2025 02:45 AM

រាជធានីភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ធ្វើការងានៅទីស្តីការក្រសួងតាមមុខជំនាញដូចជា៖ ជំនាញវិស្វករសំណង់ស៊ីវិល ឬស្ពានថ្នល់ ចំនួន២នាក់, ជំនាញរដ្ឋបាលសាធារណៈ ចំនួនម្នាក់ និងជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាចំនួនម្នាក់…។

មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ គូសបញ្ជាក់ថា បេក្ខជនអាចស្កេនឃ្យូអរកូដ (QR Code) ដើម្បីទាញយកពាក្យសុំសិទ្ធិចូលរួមការជ្រើសរើស និងប្រវត្តិរូបសង្ខេបមកបំពេញ ឬអាចមកទទួលពាក្យដោយផ្ទាល់ រួចយកមកដាក់នៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិកបន្ទប់លេខ២១៨ ជាន់ទី២ នៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានអាសយដ្ឋាននៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ១៧:០០នាទីល្ងាច។

រូបភាពតំណាង៖
រូបភាពតំណាង៖

មន្រ្តីអភិវឌ្ឍន៍ជនបទឱ្យដឹងបន្ថែមថា លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ ក្នុងនោះ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេសអាចស្ដាប់ សរសេរ អាន និងនិយាយបាន។ លើសពីនេះ ចេះប្រើប្រាស់កម្មវិធី Microsoft Word & Excel, Powerpoint, Internet, Email ។ល។ ចំពោះបេក្ខជនជាស្ត្រី និងជនមានពិការភាពត្រូវបានផ្តល់អាទិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត