ថៃ-ភូមាប៉ះទង្គិចគ្នាហើយ ក្រោយយោធាភូមាបាញ់ផ្លោងជាមួយក្រុមប្រដាប់អាវុធ គ្រាប់កាំភ្លើងហោះរំលងព្រំដែនធ្លាក់ចូលដីថៃ
N
Nary Vann
4 ខែមុន

រាជធានីបាងកក៖ ប្រជាជនតាមបណ្តោយព្រំដែនស្រុកម៉ែសូតនៃខេត្តតាក មានការភ័យខ្លាចយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ បន្ទាប់ពីគ្រាប់កាំភ្លើងធំធុនធ្ងន់ចំនួន៥គ្រាប់ ហោះចេញពីការប្រយុទ្ធគ្នានៅក្នុងទឹកដីភូមា ឆ្លងព្រំដែនធ្លាក់ចូលក្នុងទឹកដីថៃ។ នេះបើតាមកាសែតថៃខាវសដថៃឡេនដ៍...។

ហេតុការណ៍នេះ បានបង្កឱ្យមនុស្ស៤នាក់នៅខាងថៃ ដែលសុទ្ធតែជាពលករចំណាកស្រុកភូមា រងរបួសធ្ង់ស្រាល។ កងទ័ពពិសេសមកពីកងកម្លាំងរាជម៉ានូ បានបាញ់គ្រាប់ផ្សែងព្រមានចំនួន៤គ្រាប់ជាការបាញ់គំរាមតបតវិញ ខណៈការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប្រឆាំងរបបយោធា និងយោធាមីយ៉ាន់ម៉ា នៅតែបន្តឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនោះ អាជ្ញាធរថៃ បានរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែននៃស្រុកម៉ែសូតទាំងមូល។ យ៉ាងណា ស្ថានការណ៍នេះនៅមិនទាន់មានស្ថិរភាពឡើងវិញនៅឡើយទេ អ្នករងរបួស ដែលមានស្ត្រី និងកុមារម្នាក់ បានទទួលការព្យាបាល ហើយស្ថិតក្នុងស្ថានភាពសុវត្ថិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត